ភ្នំពេញ៖ នៅក្នុងពេលចូលបំភ្លឺ នៅសាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥នេះ កញ្ញាសាសា បានស្នើឱ្យ តុលាការ ផ្តន្ទាទោស លោក សុខ ប៊ុន ទៅតាមផ្លូវច្បាប់ ដោយមិនព្រមទទួលយកសំណងអ្វីនោះទេ ។ កញ្ញា បានប្រាប់ឲ្យដឹង ខណៈដើរចេញពីតុលាការ នៅវេលាម៉ោង១១៖០០ព្រឹកនេះថា រឿងទាមទារសំណង សាសាបានទុកលទ្ធភាព ឱ្យឪពុកកញ្ញា ជាអ្នកទាមទារសំណង ប៉ុន្តែពេលនេះ នឹងកំពុងត្រៀមខ្លួន ទៅព្យាបាលត្រចៀកម្ខាង នៅប្រទេសថៃ នៅចុងសប្ដាហ៍នេះ ដោយសារតែ មានបញ្ហាមិនអាចស្តាប់ឮបាន។

ដោយឡែក ក្រុមគ្រួសារលោក សុខ ប៊ុន បានថ្លែងប្រាប់ឲ្យដឹងថា កាលពីម្សិលមិញថា លោក សុខ ប៊ុន នឹងវិលត្រឡប់ពីទីក្រុងប៉ារីស ប្រទេសបារាំង មកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ខាងមុខនេះ។ ក្រុមគ្រួសាររបស់លោក សុខ ប៊ុន បានថ្លែងបញ្ជាក់ប្រាប់ថា សម្តែងនូវការគោរពដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគោរពតាមអនុសាសន៍ គ្រប់បែបយ៉ាងរបស់សម្តេច ដើម្បីចូលខ្លួនមកដោះស្រាយផ្លូវច្បាប់ជាមួយតុលាការ នឹងសូមការអភ័យទោស ជាទីបំផុតពី សម្តេចតេជោ ហ៊ុន សែន នូវកំហុសឆ្គងដែលបានប្រើហិង្សាដល់កញ្ញា សាសា ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងជាសាធារណៈ ក្នុងពិធីចែកសញ្ញាបត្រដល់សាមណៈសិស្ស-និស្សិត ដោយព្រមានធ្ងន់ៗឲ្យលោក សុខ ប៊ុន បង្ហាញខ្លួន និងចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន លើអំពើហិង្សាដ៏ឃោឃៅចំពោះនាង កាលពីរាត្រីថ្ងៃទី២ ខែកក្កដា កន្លងទៅ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានថ្លែងជាសាធារណៈ ក្នុងពិធីបិទសន្និបាត ផ្សព្វផ្សាយការបោះបង្គោលព្រំដែន ក្នុងក្រសួងមហាផ្ទៃ ឲ្យសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ខ្លួន លោក សុខ ប៊ុន ដែលបានបង្កហិង្សា ដ៏សាហាវលើរូបកញ្ញា សាសា ដើម្បីឲ្យមានវិធានការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល