CamNews

ឆ្លង​កាត់​មហា​សមុទ្រ ដោយប្រើ​​ប៉េង​ប៉ោង​ហោះចំនួន ៣៦៥​ បើ​ទោះ​ដឹង​ថា ធ្លាប់​មាន​មនុស្ស​ស្លាប់

ថ្មីៗនេះ អ្នក​ផ្សងព្រេង Jonathan Trappe បាន​បន្ដ​ធ្វើឱ្យ​មានឈ្មោះ​នៅក្នុង​បញ្ជី​ឯតទគ្គ​កម្ម​ពិភពលោក ដោយបាន​ឆ្លងកាត់​មហាសមុទ្រ Atlantic តាមរយៈ​ការប្រើប្រាស់​ប៉េងប៉ោង​ហោះ ចំនួន ៣៦៥ ជំនួស​ឱ្យ​បា​ឡុង​ហោះ​បែប​បុរាណ។

នេះ​គឺជា​ឯតទគ្គ​កម្ម​ទី​ពីរ​របស់ Jonathan Trappe ដែល​បាន​ប្រើប្រាស់​ប៉េងប៉ោង​ហោះ

ដោយ​យក​លំនាំ​តាម​ផ្ទះ និង​ប៉េងប៉ោង​ហោះ​របស់​ព្រឹទ្ធាចារ្យ Carl Fredricksen ក្នុង​ខ្សែភាពយន្ដ​ជីវ​ច​ល "Up" របស់​ក្រុមហ៊ុន Pixar ថ្មីៗនេះ កំពូល​អ្នក​ផ្សងព្រេង Jonathan Trappe អាយុ ៣៩ឆ្នាំ ជនជាតិ​អាមេរិក ជាថ្មី​ម្ដងទៀត បាន​បង្កើត​ឯតទគ្គ​កម្ម​មួយទៀត ដោយបាន​ប្រើប្រាស់​ប៉េងប៉ោង​ហោះ ចំនួន ៣៦៥ ដើម្បី​ហោះ​ឆ្លងកាត់​មហាសមុទ្រ Atlantic ។

ប៉េងប៉ោង​ហោះ​ចំនួន ៣៦៥ របស់ Jonathan Trappe

Jonathan Trappe អ្នកគ្រប់គ្រង​គម្រោង​បច្ចេកវិទ្យា​ព័ត៌មាន រស់នៅក្នុង​ក្រុង Raleigh រដ្ឋ Carolina នៃ​ប្រទេស​អាមេរិក ធ្លាប់​ត្រូវបាន​គេ​ស្គាល់​ច្រើន តាមរយៈ​ការបង្កើត​ឯតទគ្គ​កម្ម ហោះ​ឆ្លងកាត់​ព្រែកជីក​របស់​អង់គ្លេស ដោយ​កញ្ចុំ​ប៉េងប៉ោង​ហោះ កាលពី​ខែឧសភា ឆ្នាំ ២០១។ ប៉ុន្ដែ លើក​នេះ Jonathan Trappe ត្រូវ​ឆ្លងកាត់​ផ្លូវ​ដែលមាន​ប្រវែង ៤,០២៣ គីឡូម៉ែត្រ ក្នុង​រយៈពេល ៧ថ្ងៃ អណ្ដែត​នៅលើ​មេឃ និង​មាន​កំពស់​ប្រហែល ពី ៥,៥០០ ទៅ ៧,៦០០ម៉ែត្រ។

ផ្ទះ និង​ប៉េងប៉ោង​ហោះ​របស់​ព្រឹទ្ធាចារ្យ Carl Fredricksen ក្នុង​រឿង "Up"

ការ​ផ្សងព្រេង​របស់ Jonathan Trappe បានចាប់ផ្ដើម​ពី​ទីក្រុង Caribou ក្នុង​រដ្ឋ Maine របស់​អាមេរិក។ ក្នុង​ដំណើរ​ផ្សងគ្រោះថ្នាក់​នេះដែរ លោក Jonathan Trappe ក៏​អាច​ឈប់​នៅ​កន្លែង​ណា​ក៏បាន ចន្លោះ​ប្រទេស ន័​រ​វែ​ស និង​អាហ្វ្រិក​ខាងជើង ឬក៏​អាច​ចុះចត​នៅ​កណ្ដាល​សាគរ។

គួររំឭកថា មុននេះ ក៏​ធ្លាប់មាន​អ្នក​ផ្សងព្រេង​ចំនួន ៥នាក់ ដែល​បាន​សាកល្បង​ផ្សងគ្រោះថ្នាក់​បែបនេះ ប៉ុន្ដែ​ពួកគេ​ទាំងអស់ បាន​បាត់​បង់ជីវិត។ ប្រការនេះ នាំឱ្យ Jonathan Trappe មានការ​ព្រួយបារម្ភ នៅមុន​ពេលចេញ​ដំណើរ។ Jonathan Trappe ថ្លែងថា ៖ “ខ្ញុំ​ចេះតែ​ព្រួយ​ភ័យ ខ្លាច​ខ្លួន​នឹងត្រូវ​ស្លាប់​ដូច​អ្នកមុន” ។

បើទោះជា​ធ្លាប់មាន​បទពិសោធ​កាលពីមុន ប៉ុន្ដែ​លើក​នេះ Jonathan Trappe នៅតែ​ព្រួយបារម្ភ

ប៉េងប៉ោង​ទាំងឡាយ កំពុង​ត្រូវបាន​បញ្ចូល​ខ្យល់ heli

កញ្ចុំ​​ប៉េងប៉ោង​ហោះ ចំនួន ៣៦៥ ដែល​នាំ​អ្នក​ផ្សងព្រេង Jonathan Trappe ឆ្លងកាត់​មហាសមុទ្រ Atlantic ។

ដោយ ៖ តារា
ប្រភព ៖ mirror