កណ្តាល ៖ ស្ត្រីម្នាក់ត្រូវឆក់ខ្សែភ្លើងស្លាប់ ខណៈយកឌុយទូរទស្សន៍ដោតទៅនឹងព្រីភ្លើង កាលពីវេលាម៉ោង ១៨និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៤ នៅផ្ទះជួល ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ទូច ហាក់ ភេទស្រី អាយុ ២៧ឆ្នាំ មានស្រុកកំណើត នៅភូមិ ស្វាយដូនកែវ ឃុំឫស្សីក្រាំង ស្រុកបាកាន ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខរត្តកណ្តាល នៅវេលាម៉ោងខាងលើ ជនរងគ្រោះបានទៅបើកទូរទស្សន៍ MP4 (ទូរទស្សន៍បត់) ដើម្បីចាក់រឿងឲ្យកូនមើល ហើយជនរងគ្រោះបានយកឌុយទូរទស្សន៍ដោយដៃម្ខាង ដៃម្ខាង ទៀតចាប់ព្រីភ្លើង ដោត តែដោយសារខ្សែព្រីភ្លើងដាច់មួយចំហៀង ក៏បានឆក់ចរន្តអគ្គិសនីស្លាប់តែម្តង ភ្លាមៗនោះ កូនជនរង គ្រោះបានស្រែកហៅអ្នកជិតខាង ក៏បានទៅមើល ឃើញជនរងគ្រោះដេកស្តូកស្តឹងមានលេចនោមជោកផង ហើយបានចាប់អូសចេញ ជួយច្របាច់ រឹត និងបានដឹកតាមម៉ូតូដល់ផ្លូវជាតិលេខ៤ រថយន្តសង្គ្រោះក៏បានមក ដល់ពិនិត្យមើលឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ខ្សែភ្លើងពិតប្រាកដមែន បច្ចុប្បន្នសពជនរងគ្រោះ ត្រូវក្រុមគ្រួសាយក ទៅធ្វើបុណ្យរនៅស្រុកកំណើត៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល