CamNews

អភិបាលខេត្តពោធិ៍សាត់​ រៀបចំស្ពានក្បាលហុង​ ឲ្យទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញបំផុត​ ចំកណ្តាលក្រុងពោធិ៍សាត់

(ពោធិ៍សាត់​)៖​ អភិបាលខេត្តពោធិ៍សាត់​ លោក​ ម៉ៅ​ ធនិន​ បានបញ្ជាក់ថា​ ស្ពានក្បាលហុង​ ដែលស្ថិតនៅក្នុងភូមិវាល​ ស្រុកកណ្តៀង​ នឹងត្រូវប្រែមុខមាត់ថ្មី​ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត​ ចំកណ្តាលក្រុងពោធិ៍សាត់​ រួមជាមួយស្ពានយោល​ និងទំនប់ បង្ហៀរទឹក​ សម្រាប់​ទទួលភ្ញៀវទេសចរណ៍ជាតិ​ និង​អន្តរជាតិ​ ជាពិសេសប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់​តែម្តង។​

ការបញ្ជាក់​ឲ្យដឹងបែបនេះ​ ក្នុងឱកាស​លោក​ ម៉ៅ​ ធនិន​ ដឹកនាំមន្ទីរអង្គភាពជំនាញ​ ​ចូលរួមដង្វាយថ្វាយទេវតា​ និង​ព្រះអង្គ​ ចៅ​ សែន សុំសេចក្តីសុខ សេចក្ដី​ចម្រើនជាពិសេសសុំទឹកភ្លៀង​ ជួយដល់បងប្អូនប្រជាពលរដ្ឋ​ និង​បន្តចុះពិនិត្យការដ្ឋាន​ សាងសង់ទំនប់ បង្ហៀរទឹក​ និង​ស្ពានយោលក្បាលហុង​ នាថ្ងៃទី​២៥​ ខែ​មេសា​ ឆ្នាំ​២០១៦​។​

លោក​ ម៉ៅ​ ធនិន​ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃដ៏ត្រឹមត្រូវ​ ប្រកបដោយកិត្តិបណ្ឌិត​ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃកម្ពុជា​ ធ្វើឲ្យខេត្តពោធិ៍សាត់របស់យើង មានការអភិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់​ បើទោះបីជា​ខេត្តពោធិ៍សាត់​ជាខេត្តដែលធ្លាប់តែឆ្លងកាត់ពីមុនក្តី​ ។​

លោកអភិបាលខេត្ត​ បានបន្តថា​ ៖​ ទន្ទឹម​នឹងសួនច្បារប្របតាមមាត់ស្ទឹងប៉ែកលិច​ បាននឹងកំពុងស្ថាបនាជិតរួចរាល់ក្នុងជំហាន១​ លោកនឹងពន្លឿនឲ្យអ្នកទទួលម៉ៅការសាង់សង់ ផ្លូវថ្មើរជើងតាមមាត់ស្ទឹង ចាប់ពីក្បាលស្ពានថ្មផ្លូវជាតិលេខ ៥ រហូតដល់ចុងកោះ ក្នុងជំហាន២បន្ថែម ។​

ជំហានបន្តទៀត លោកអភិបាលខេត្តនឹងគៀងគរ រកថវិកាដោះស្រាយគោលនយោបាយ ជូនបងប្អូនប្រជាពលរដ្ឋយើងពីក្បាលស្ពាន ថ្មថ្មីដល់មុខតំបន់សឹករង ខេត្តត្រើយខាងកើតស្ទឹង, ពីក្បាលស្ពានថ្ម ដល់ក្បាលហុងត្រើយខាងកើតស្ទឹង, ពីក្បាលហុង ដល់ស្ពានថ្ម វត្តពោធិ៍រង្សីត្រើយខាងលិចស្ទឹង ។

ជាក់ស្តែង​ស្ពានក្បាលហុង ទាមទារ​ត្រូវពន្លឿនធ្វើការកែសម្រួលឡើងវិញ​ ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត​ ចំកណ្តាលក្រុង ពោធិ៍សាត់​ ដោយមានស្ពានយោល​ និង​ទំនប់បង្ហៀរទឹក​ ជាពិសេស​អាចនឹងបញ្ច្រាល់ទឹក​ សម្រាប់រៀបចំកន្លែងជិះលេងកម្សាន្ត ជុំវិញកោះសំពៅមាសផងដែរ​ ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី