ភ្នំពេញ ៖ ជនសង្ស័យ ៣នាក់ ដែលជា បក្ខពួកមេចោរប្លន់ ដ៏សាហាវឈ្មោះខល័រ ដែល បានស្លាប់ពេលបាញ់តដៃជាមួយកម្លាំង សមត្ថកិច្ច កាលពីរសៀលនិងល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ ត្រូវបាន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ មុនពេលបញ្ជូនខ្លួនទៅ កាន់តុលាការចាត់ការបន្ដតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ប្រតិបត្ដិការបង្ក្រាបក្រុម ចោរប្លន់ប្រដាប់អាវុធ ដែលសាហាវឃោរ ឃៅ ប្លន់បាញ់សម្លាប់ជាច្រើនករណីទាំងនៅ រាជធានីភ្នំពេញ និងនៅតាមខេត្ដមួយចំនួន នោះ បានធ្វើឡើងកាលពីរសៀលនិងល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥កន្លងទៅនេះ តាំងពីចំណុចលូ៥ តាមផ្លូវវ៉េងស្រេង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតដល់សង្កាត់ ព្រៃស ខណ្ឌដង្កោ ដែលឈានទៅដល់ការ បាញ់តដៃគ្នាជាច្រើនគ្រាប់ រវាងមេខ្លោង ឈ្មោះខល័រ និងក្រុមសមត្ថកិច្ចរហូតធ្វើឱ្យ ជនសង្ស័យត្រូវបានបាញ់សម្លាប់នៅកណ្ដាល វាលស្រែ ។

ក្នុងប្រតិបត្ដិការខាងលើនេះ កម្លាំងសមត្ថ កិច្ចរាជធានីភ្នំពេញ ខាងជំនាញ ព្រហ្មទណ្ឌ កម្រិតធ្ងន់និងនគរបាលតាមខណ្ឌមួយចំនួន ក៏បានឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាបន្ដ បន្ទាប់ ព្រមទាំងដកហូតកាំភ្លើងខ្លី ម៉ូតូនិង សម្ភារមួយចំនួនទៀត ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ លោកអេង សោភា បាន បញ្ជាក់ថា ក្នុងប្រតិបត្ដិការបង្ក្រាបក្រុមចោរ ប្លន់ដ៏សកម្មនិងតែងតែធ្វើសកម្មភាពក្នុងរាជ ធានីភ្នំពេញ ព្រមទាំងតាមខេត្ដមួយចំនួន នោះ ត្រូវបានបង្ក្រាបខណៈដែលពួកគេកំពុង ធ្វើសកម្មភាពប្លន់យកម៉ូតូមួយករណីទៀត នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីរសៀលថ្ងៃទី០១ ខែមករា ។

លោកបន្ដថា ដោយសារជនល្មើសមាន បក្ខពួកច្រើននិងមានអាវុធក្នុងដៃផងនោះ កម្លាំងនគរបាលរបស់លោកបានរួមសហការ ជាមួយនគរបាលខណ្ឌទួលគោក នគរបាល ខណ្ឌមានជ័យ នគរបាលខណ្ឌពោធិ៍សែនជ័យ និងនគរបាលខណ្ឌដង្កោ ក្រោមការបញ្ជានិង ដឹកនាំផ្ទាល់ពីសំណាក់ស្នងការនគរបាលរាជ ធានីភ្នំពេញ និងស្នងការរង ដែលជាប្រធាន ការិយាល័យកណ្ដាលព្រហ្មទណ្ឌ លោកឧត្ដម សេនីយ៍ ជួន ណារិន្ទ បានបើកប្រតិបត្ដិការ ដេញបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ៣នាក់ ភ្លាមៗ ខណៈដែលមេខ្លោង ដែលជាជនដៃ ដល់ខ្លាំងជាងគេនោះ បានស្លាប់នោះ ក្នុងអំឡុង បាញ់តដៃជាមួយសមត្ថកិច្ចនៅតាមវាលស្រែ ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

លោកអេង សោភា បានបញ្ជាក់ថា ជន សង្ស័យទាំង៣នាក់ ដែលជាបក្ខពួករបស់មេ ចោរប្លន់ឈ្មោះខល័រនោះ រួមមានទី១ ឈ្មោះ គី ធឿន ហៅតួ កាន់កាំភ្លើងកា៥៩ មាន១៤ គ្រាប់ ដកហូតម៉ូតូមួយគ្រឿងម៉ាកគុបមូល ពណ៌ខ្មៅ គ្មានស្លាកលេខ ត្រូវចាប់ខ្លួននៅ វេលាម៉ោង៤រសៀលថ្ងៃទី០១ ខែមករា ស្ថិត នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ទី២ ឈ្មោះសូត យ៉ា ហៅយ៉ាន ត្រូវបាន ចាប់ខ្លួននៅផ្ទះជួលម្ដុំលូ៥ នៅវេលាម៉ោង៥ និង១០នាទីល្ងាចថ្ងៃដដែល និងទី៣ ឈ្មោះ ឡ វុធ ហៅវ៉ា ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃ ទី០២ ខែមករា ស្ថិតនៅមុខវត្ដអង្គតាមិញ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

បើតាមលោកអេង សោភា ជនសង្ស័យ ជាមេខ្លោងឈ្មោះខេង ពិសិដ្ឋ ហៅខល័រ ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅចំណុច ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រហូតស្លាប់ ដែលជននេះ ត្រូវបានតុលាការ រាជធានីភ្នំពេញ ចេញដីកាតាមចាប់ខ្លួន ក្រោយពីបាញ់សម្លាប់ជនរងគ្រោះយកម៉ូតូ និងទទួលចោរកម្ម កាលពីដើមឆ្នាំ២០១៤ កន្លងទៅ ។

នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពប្លន់ម៉ូតូនិងរហូតដល់ ប្លន់រថយន្ដយ៉ាងកក្រើកក្នុងរាជធានីភ្នំពេញ ហើយពេលធ្វើសកម្មភាពប្លន់ម្ដងៗ គឺបាញ់ ទៅលើជនរងគ្រោះបណ្ដាលឱ្យស្លាប់និងរង របួសជាច្រើននាក់ ។

ជុំវិញប្រតិបត្ដិការបង្ក្រាបក្រុមចោរប្លន់ យ៉ាងសាហាវ ដែលជាកាដូសម្រាប់ឆ្នាំ២០១៥ ខាងលើនេះ លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ថា មុខសញ្ញាទាំងនេះ នៅពេល ដែលប្លន់ម្ដងៗ គឺបាញ់ទៅលើជនរងគ្រោះ គ្មានញញើតដៃនោះឡើយ ហើយកន្លងទៅ បក្ខពួកមួយចំនួន ត្រូវបានចាប់ខ្លួន ។

បើតាមលោកឧត្ដមសេនីយ៍ជួន ណារិន្ទ មេខ្លោងដែលបាញ់តដៃជាមួយសមត្ថកិច្ច រហូតដល់ស្លាប់នៅកណ្ដាលវាលស្រែនោះ ត្រូវបានតុលាការទាំងនៅរាជធានីភ្នំពេញ ខេត្ដកំពតជាដើម បានបញ្ជាឱ្យសមត្ថកិច្ចតាម ចាប់ខ្លួនព្រមទាំងមានដីកាចាប់ខ្លួនក្នុងដៃ អាវុធហត្ថផងដែរ ។

យោងតាមរបាយការណ៍របស់នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បាន បង្ហាញថា ចាប់តាំងពីឆ្នាំ២០១៣ រហូតមក ដល់បច្ចុប្បន្ននេះ នគរបាលព្រហ្មទណ្ឌកម្រិត ធ្ងន់ បានឃាត់ខ្លួនបក្ខពួកជនសង្ស័យទាំងនេះ ចំនួន១៥នាក់ និងស្លាប់ម្នាក់ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ហើយពួកគេ បានសារភាពថា ប្លន់ចំនួន២១ករណី រួមមាន ទី១ ប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៤ ពណ៌ខ្មៅ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង៥និង១៥នាទីព្រឹកព្រលឹមថ្ងៃទី១៤ ខែ មករា ឆ្នាំ២០១៤ ទី២ ប្លន់បាញ់យកម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ នៅចំណុចជិតផ្សារប៉េសេ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលា ម៉ោង ៨និង៤០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៤ ទី៣ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចមុខផ្ទះលេខ ៦៥អា សង្កាត់ទួលស្វាយ ព្រៃទី២ ខណ្ឌចំការ មន កាលពីវេលា ម៉ោង១០យប់ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៤ ទី៤ ប្លន់យកម៉ូតូ មួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរី ២០១៤ ពណ៌ ខ្មៅ នៅចំណុចភូមិព្រៃកោង សង្កាត់ ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ ទី៥ ប្លន់បាញ់យកម៉ូតូមួយ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ នៅចំណុច ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ទី៦ ប្លន់បាញ់ យកទូរស័ព្ទមួយគ្រឿង នៅចំណុចភូមិត្នោត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី វេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី១៩ ខែ មីនា ឆ្នាំ២០១៤ ទី៧ ប្លន់បាញ់យករថយន្ដ ម៉ាកសាំយ៉ុងមួយគ្រឿង ពណ៌ស មិនបាន សម្រេច នៅចំណុចភូមិត្នោត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង ៤និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ទី៨ ប្លន់បាញ់យកម៉ូតូមួយ គ្រឿង ម៉ាកស្កុបពី ពណ៌ស នៅចំណុចបុរី សន្ដិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោង៧និង៤០ នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤ ទី៩ ប្លន់បាញ់យកម៉ូតូមួយគ្រឿង នៅចំណុចផ្លូវ បេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាល ពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃ ទី០១ ខែតុលា ឆ្នាំ២០១៤ ទី១០ ប្លន់បាញ់យកម៉ូតូ មួយគ្រឿង នៅចំណុចសង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង ២០នាទីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៤ ទី១១ បាញ់យកម៉ូតូមួយគ្រឿង នៅចំណុច ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១០និង១០នាទីយប់ថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១២ ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ នៅចំណុចផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៣ ប្លន់ បាញ់យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ លឿងទុំ នៅចំណុចភូមិទី២ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង១០ យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៤ ប្លន់បាញ់ យកម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម នៅចំណុចភូមិទី៩ សង្កាត់ផ្សារ ដើមគ ខណ្ឌទួលគោក កាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៤ ទី១៥ ប្លន់បាញ់យកម៉ូតូ ម៉ាកលេត ពណ៌ស និងម៉ូតូ អឹមអេសអ៊ិច ពណ៌ក្រមហ នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១១និង ១០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ទី១៦ ប្លន់បាញ់យកម៉ូតូមួយគ្រឿង ម៉ាកស្កុប ពី ពណ៌ទឹកសមុទ្រ នៅចំណុចភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពី វេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៤ ទី១៧ ប្លន់បាញ់ យកម៉ូតូ ម៉ាកនិច ពណ៌ស និងសេ១២៥ ពណ៌ខ្មៅ នៅ ចំណុចផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់ទឹក ថ្លា ខណ្ឌសែនសុខ កាលពីវេលា ម៉ោង១២និង ១០នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ទី១៨ ប្លន់បាញ់ យកម៉ូតូមួយ គ្រឿងម៉ាកសេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ នៅចំណុចភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលា ម៉ោង៤ទាបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ទី១៩ ប្លន់បាញ់យកម៉ូតូមួយ គ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម នៅចំណុច ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ កាលពីវេលា ម៉ោង៩យប់ថ្ងៃទី១១ ខែ ធ្នូ ឆ្នាំ២០១៤ ទី២០ ប្លន់បាញ់ យកម៉ូតូ ម៉ាក អឹមអេសអ៊ិច និងសេ១២៥ ស៊េរីឆ្នាំ២០១៥ នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ កាលពីវេលាម៉ោង១និង១០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤ និងទី២១ ប្លន់ យកម៉ូតូ អឹមអេសអ៊ិច ពណ៌ស នៅចំណុច ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ កាលពីវេលាម៉ោង២និង៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែ មករា ឆ្នាំ២០១៥ ។

យ៉ាងណាក៏ដោយនោះ លោកអេង សោភា បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងសមត្ថ កិច្ចបាននឹងកំពុងបន្ដធ្វើការស្រាវជ្រាវតាម ចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ ដើម្បី យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល