CamNews

ទាយ​មារយាទ​នារី តាមរយៈ​ប្រភេទ ស្បែកជើង

ស្បែកជើង គឺជា​សម្ភារៈ​មួយ ជួយ​បញ្ចេញ​ភាពស្រស់ស្អាត ដែល​ស្ដ្រី​ទាំងឡាយ​មិនអាច​ខ្វះ​បាន ប៉ុន្ដែ​តាមរយៈ​ស្បែកជើង យើង​ក៏​អាច​ដឹងបាន​នូវ​ចរិត មារយាទ​ផ្ទាល់ខ្លួន ក៏ដូចជា​ស្ទីល​របស់​ម្ចាស់​ស្បែក​ជើង។

១/ ស្បែកជើង​បាត​ស្មើ

ប្រសិន​អ្នកជា​នារី​ដែល​ចូលចិត្ត​ពាក់​ស្បែកជើង​បាត​ស្មើ គឺ​មានន័យថា អ្នកជា​មនុស្ស​សាមញ្ញ ពេញ​ចិត្ត​​នឹង​ជីវិត​ផាសុខភាព ជាជាង​លេង​ស្ទីល ហើយ​អ្នក​គឺជា​មនុស្ស​ដែល​ឆាប់​រំភើបចិត្ត។ នារី​ដែល​តែង​ពាក់​ស្បែកជើង​ប្រភេទ​នេះ ជា​នារី​រួសរាយ ម៉ត់ចត់ ចិត្តល្អ ប៉ុន្ដែ​ជួនកាល ជា​មនុស្ស​ខ្សោយ​ខាង​ផ្លូវចិត្ត។ បុរសៗតែង​គិតថា ពួកនាង​ជានា​រី​ទន់ជ្រាយ និង​ត្រូវការ​ការ​គាំពារ។ ពាក្យសំដី​ផ្អែម​ល្ហែម កាយវិការ​ស្និទ្ធស្នាល និង​គ្រួសារ​សាមញ្ញ​មួយ គឺជា​ក្ដី​ប្រាថ្នា​របស់​នារី​ដែល​ចូលចិត្ត​ពាក់​ស្បែកជើង​បាត​ស្មើ។

២/ ស្បែកជើង​ប្រភេទ.កវែង

បណ្ដា​នារី​ដែល​ចូលចិត្ត​ស្បែកជើង​ប្រភេទ​នេះ តែង​ជាម​នុស្ស​ចូលចិត្ត​ភាព​ឯករាជ និង​ចូលចិត្ត​ផ្សង​ព្រេង ចង់​សម្រេច​រឿង​ទាំងអស់​ដោយ​ខ្លួនឯង ព្រមទាំង​ជា​មនុស្ស​មានការ​សង្ស័យ​ច្រើន។ ប៉ុន្ដែ​នារី​ប្រភេទ​នេះ ក៏មាន​ភាព​ឆ្លាត​វៃ និង​ឆាប់​ប្រតិកម្ម។

៣/ ស្បែកជើងកែងចោត បាត​ស្មើ

នារី​ពាក់​ស្បែកជើងកែងចោត បាត​ស្មើ ក៏​ជាម​នុស្ស​សាមញ្ញ ជឿជាក់​លើ​ខ្លួនឯង និង​ជឿជាក់​លើ​អំណាច​របស់​ស្នេហា។ ប៉ុន្ដែ ជួនកាល​ពួកនាង​មានការ​រួញរា ក្នុងការ​សម្រេចចិត្ត។ នៅក្នុង​​ទំនាក់​ទំនង​​ក្នុង​សង្គម នារី​ប្រភេទ​នេះ តែង​ឱ្យ​តម្លៃ​ទៅលើ​ភាពស្មោះត្រង់ និង​ការជឿទុកចិត្ត​គ្នា។

៤/ ស្បែកជើងកែងចោត

យោងតាម​ការស្រាវជ្រាវ​អំពី​ចិត្តសាស្ដ្រ ថ្មីៗនេះ បាន​បង្ហាញថា បណ្ដា​ស្ដ្រី​ដែល​ចូលចិត្ត​ពាក់​ស្បែក​ជើងកែងចោត គឺជា​មនុស្ស​ស្រឡាញ់​ម៉ូ​ដែល មាន​ភាពជឿជាក់ ជា​នារី​ទាក់ទាញ និង​ពេញ​ដោយ​ថាមពល​នៃ​ជីវិត។ ជាង​នេះ ពួកនាង​តែង​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​សម្រេច​បំណង​របស់​ខ្លួន តែ​ពេលខ្លះ​ក៏​បង្ហាញ​នូវ​ភាពមិនច្បាស់លាស់​នៃ​គោលជំហរ​ផ្ទាល់ខ្លួន​ផងដែរ។

៥/ ស្បែកជើង​ម៉ូដ

ប្រសិន​អ្នកជា​នារី​ដែល​ស្រឡាញ់​ចូលចិត្ត​ស្បែកជើង​ប្រភេទ​នេះ មានន័យថា អ្នកជា​មនុស្ស​អាថ៌​កំបាំង​និង​ចូលចិត្ត​លាក់ទុក​នូវ​អារម្មណ៍​របស់ខ្លួន សូម្បីតែ​នៅក្នុងពេល​មានទុក្ខ​ធំ​បំផុត។ អ្នក​មាន​ចំណេះដឹង​ក្នុងការ​កំណត់​ទិសដៅ និង​ធ្វើ​អ្វីដែល​ខ្លួន​ពេញចិត្ត។ ពេលខ្លះ អ្នក​ក៏មាន​ការ​ប្រតិ​កម្ម​​ខ្លាំង​ទៅនឹង​បញ្ហា​ដែល​កំពុង​កើត​មាននៅ​ជុំវិញខ្លួន។

៦/ ស្បែកជើង​កីឡា

អ្នក​គឺជា​នារី​ដែល​ចូលចិត្ត​គិត​អំពី​ស្ថានភាព​ខាងក្រៅ និង​ជា​មនុស្ស​សកម្ម ចូលចិត្ត​ដើរទេស​ចរណ៍ ព្រមទាំង​ស្អប់​ជីវភាព​បែប​អន់ថយ។

ដោយ ៖ តារា
ប្រភព ៖ magforwomen