CamNews

ពាន Europa League ជា​របស់ Liverpool ឬ​ក៏ Sevilla រាត្រី​នេះ?

(បាសែល)៖ ក្រុមហង្សក្រហម Liverpool របស់អង់គ្លេសនឹងត្រូវប្រជែងយកពានលំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League ទល់​នឹង​ក្រុម​ការ​ពារ​តំណែង​ជើង​ឯក Sevilla របស់អេស្ប៉ាញ ក្នុងទឹកដីកណ្តាលក្នុងទីក្រុង Basel របស់​ប្រទេស​ស្វីស​នា​ម៉ោង ១៖៤៥​នាទី​រំលង​អាធ្រា​ត្រ​​យប់​នេះ (ម៉ោងនៅកម្ពុជា) ។

សារព័ត៌មាន BBC បានផ្សាយថា Liverpool បានរង់ចាំពាននេះអស់រយៈពេល១១ឆ្នាំមកហើយ គិតចាប់តាំងពីបាន​ឈ្នះ​ពាន UEFA Champions League កាល​ពី​ឆ្នាំ២០០៥ ដោយត្រូវតតាំងជាមួយនឹងក្រុម Sevilla ឈ្នះ​ពាន​នេះ ២​សម័យ​កាល​ចុង​ក្រោយ​នេះ ហើយ​ក៏​ជា​លើក​ទី​៣​ផង​ដែរ​ក្នុង​ការ​ឈាន​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ក្នុងនាមក្រុមដែល បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខរៀងទី៨ ក្នុងតារាង Premier League រដូវកាលនេះ គ្រាដែល Sevilla បញ្ចប់ទៅ ដោយចំណាត់ថ្នាក់លេខ៧ ក្នុង La Liga តាមពីក្រោយក្រុមការជើងឯក FC Barcelona រហូតដល់ទៅ៣៩ពិន្ទុ ។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិអាល្លឹម៉ង់ Jurgen Klopp បានឈ្នះពាន UEFA Cup លើកចុងក្រោយក្នុង ឆ្នាំ​២០០១ និង​ពាន​ធំ​ចុង​ក្រោយ Champions League នាឆ្នាំ២០០៥ បន្ទាប់ពីនោះពុំធ្លាប់ឈ្នះពានទាំងនេះឡើយ ដែលជំរុញឲ្យក្រុមនេះស្វិតស្វាញខ្លាំងឡើង និង​ឈ្នះ​កៅ​អី​លេង Champions វគ្គ​ចែក​ពូល​ដោយ​ស្វ័យ​ប្រវត្តិ ប្រសិនបើឈ្នះមែននោះ ព្រោះថា រដូវកាលឆ្នាំ២០១៦-២០១៧ Liverpool ពុំ​មាន​សិទ្ធិ​លេង​ពាន​ណា​មួយ​ឡើយ ដោយសារតែ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ នៅ Premier League ។

តែយ៉ាងណាក៏ដោយ ក្រុមហង្សក្រហមពិតជាលំបាកយកឈ្នះក្រុមដែលមានបទពិសោធន៍ និងជោគជ័យក្នុងពាន​នេះ​ណាស់ ព្រោះ​ថា Sevilla ទាំងរឹងមាំ និងខ្សែប្រយុទ្ធមុតស្រួចណាស់ឲ្យតែដល់វគ្គផ្តាច់ព្រ័ត្រនេះ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង