ព័ត៌មានអន្តរជាតិ ៖ សិស្សសាលា ៣ រូប ត្រូវបានសម្លាប់ ខណៈ ៦ នាក់ផ្សេងទៀត ទទួលរងរបួសធ្ងន់ និងស្រាល ក្រោយពីមានការវាយប្រហារ ដោយការចាក់កាំបិត ស្រស់ នៅឯ សាលាបឋមមួយកន្លែង មានទីតាំង ស្ថិតនៅក្នុងខេត្ត Hubei ភាគកណ្តាលប្រទេសចិន នេះបើ តាម ការអោយដឹងពីគេហទំព័រ សារព័ត៌មាន ប៊ីប៊ីស៊ី ។

បន្ថែមពីលើនេះ ក្រោយពីបានដកស្រង់ របាយការណ៍ពី ភ្នាក់ ងារ សារព័ត៌មានក្នុងស្រុក អោយដឹងថា ករណីវាយប្រហារ យ៉ាងសាហាវ មួយនេះ បានកើតឡើង កាលពីអំឡុង ព្រឹកថ្ងៃច័ន្ទ ម្សិលមិញនេះនៅ ឯសាលាបឋមមួយកន្លែងមានឈ្មោះថា សាលាបឋម Dongfang ។

សម្តីមន្រ្តីប៉ូលីសក្នុងស្រុក បញ្ជាក់អោយដឹងថា ជនដៃដល់ ដែល ជាបុរសមានវ័យជាង ៤០ ឆ្នាំ បាន បើក ការ វាយប្រហារ ចាក់សម្លាប់សិស្ស ស្រស់ៗ ដល់ទៅ ៨ រូប បន្ទាប់ មកគាត់ បានធ្វើអត្តឃាត សម្លាប់ខ្លួនឯងដោយផ្ទាល់ ដោយការលោតចុះពីលើអាគារ កំពស់ខ្ពស់ ។ គួររំឭកថាករណីវាយប្រហារ យ៉ាងសាហាវ មួយនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដាន ស៊ើបអង្កេត របស់មន្រ្តីជំនាញនៅឡើយ

ទូរទស្សន៍រដ្ឋចិន CCTV ក៏បានដកស្រង់ ការអះអាងជាជំហានដំបូង ក្រោយពីមានការតាមដានស៊ើប អង្កេតរបស់មន្រ្តីប៉ូលីសអោយដឹងថា បុរសដែលជាជនដៃដល់រូបនោះ ក៏ជាអាណាព្យាបាល សិស្សានុ សិស្សម្នាក់ដូចគ្នាដែរ ។ គាត់បានបើកការវាយប្រហារ មួយនេះ បន្ទាប់ ពី សាលាបឋម បានបដិសេធ មិនអោយកូនស្រីរបស់កូន ចុះឈ្មោះចូលរៀន វគ្គសិក្សាថ្មី នៅថ្ងៃច័ន្ទនេះ ពីព្រោះតែកូនស្រីរបស់គាត់ ពុំទាន់បានធ្វើកិច្ចការសាលា (លំហាត់) ចប់នៅឡើយទេ កាលពីរដូវក្តៅ កន្លងទៅនេះ ។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ប្រទេសចិន ពោល រដ្ឋាភិបាល ប្រចាំតំបន់ ផ្ទាល់តែម្តង បានបង្កើនការយកចិត្ត ទុក ដាក់ ទាក់ទិន ទៅ នឹងសុវត្ថិភាព ដោយបន្ថែមកម្លាំងការពារ ប្រចាំសាលា ក្រោយពីមានករណីវាយប្រហារ ជាច្រើនលើក ច្រើនសា ៕

<object width="479" height="410" data="http://www.youtube.com/v/3QSYmN7QvIk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/3QSYmN7QvIk&rel=1" /></object>

<object width="479" height="410" data="http://www.youtube.com/v/dU4FszyOvQg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/dU4FszyOvQg&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី