Apple នឹងប្រើប្រាស់លោហធាតុអាលុយមីញ៉ូមថ្មីធ្វើជាសំបក ដែលជួយឲ្យ iPhone អាចចាប់សេវា ទូរស័ព្ទបានល្អជាងមុន ដោយមិនចាំបាច់មានខ្សែជ័រប្លាស្ទិច (អង់តែង) ពីរខ្សែដូច iPhone សព្វថ្ងៃនេះ ទេ។

ខុសប្លែកពីបណ្តាទូរស័ព្ទសំបកជ័រ ស្មាតហ្វូនសំបកធ្វើពីលោហធាតុស្ទើរតែទាំងអស់នៅលើទីផ្សារ សុទ្ធតែមានផ្នែកធ្វើពីជ័រប្លាស្ទិចជាប់មកជាមួយ។ សម្រាប់នៅលើ iPhone ខ្សែជ័រប្លាស្ទិចកាត់ទទឹងនេះ គឺមានតួនាទីចាប់សេវាទូរស័ព្ទ ដោយសារតែ សំបកអាលុយមីញ៉ូម Anodized មិនមែនជាលោហធាតុ ដើរតួនាទីជាអង់តែនបាន នោះទេ។

អាន៖ iPhone 7c អេក្រង់ ៤អ៊ីន នឹងបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០១៦

Apple នឹងបោះចោលខ្សែជ័រប្លាស្ទិចនៅលើ iPhone ដើម្បីធ្វើការកែលំអ រចនាម៉ូតផលិតផលថ្មី របស់ខ្លួនកាន់ស្អាត (រូបភាព៖ BGR)

ជាក់ស្តែង ការដែលប្រើបណ្តាសារធាតុជ័រប្លាស្ទិច មិនមែនជាវិធីសាស្រ្តដែលផ្តល់នូវការរចនាម៉ូតបាន ស្អាត សម្រាប់ផលិតផលឡើយ។ ពេលខ្លះពួកវាក៏ធ្វើឲ្យប្រឡាក់ជាប់ស្នាមពណ៌ ពីខោខូវបយ ឬបណ្តា សាច់ក្រណាត់ដែលមានពណ៌។ បើតាមប្រភពពី Business Insider ក្រុមហ៊ុន Apple ទើបទទួលបាន ប័ណ្ណប៉ាតង់ ដែលក្នុងនោះពួកគេនឹងអាចប្រើប្រាស់លោហធាតុប្រភេទថ្មី ដល់បណ្តាជំនាន់ iPhone ស៊េរីបន្ទាប់ៗ ហើយសារធាតុនេះមិនបានរារាំងបង្អាក់ដំណើរការ ចាប់សេវាទូរស័ព្ទនោះទេ។

អាន៖ បែកធ្លាយហេតុផលដែល Apple ផលិត iPhone ពណ៌ទឹកមាស

ប័ណ្ណប៉ាតង់របស់ Apple ត្រូវបានស្នើសុំតាំងពី ខែកុម្ភះ ឆ្នាំ២០១៤ មកម្ល៉េះ ហើយទើបតែត្រូវបាន ការិយាល័យប៉ាតង់ និងស្លាកយីហោអាមេរិច ប្រកាសឲ្យប្រើកាលពីសប្តាហ៍មុនកន្លងទៅនេះ។ ដូច្នេះ លទ្ធភាពច្រើនគំរូ iPhone 6S នៅមិនទាន់ត្រូវបានបំពាក់ នូវការកែលំអនេះនោះទេ៕

អាន៖ អីក៏ថ្លៃម៉្លេះ! iPhone 6 ធម្មតានៅប្រទេស Venezuela លក់មួយគ្រឿងថ្លៃជាង 47,000 USD

ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Zing