CamNews

ចោរប្លន់ប្រដាប់ អាវុធមួយក្រុម ភ្ជង់ប្លន់ យកម៉ូតូស្គុបពី ពីនារី៣នាក់ បានសម្រេច

ភ្នំពេញ ៖ ក្រុមចោរប្លន់ ប្រដាប់អាវុធមួយក្រុម មានគ្នា៥នាក់ ជិះម៉ូតូមិនចាំ ម៉ាក៣គ្រឿង បានធ្វើសកម្មភាព ភ្ជង់ប្លន់យកម៉ូតូស្គុបពី ពីនារី៣នាក់ ក្នុងនោះមានក្មេង ស្រីអាយុប្រមាណ៦ឆ្នាំម្នាក់ បាន សម្រេច ដោយសុវត្ថិភាព នៅចំណុចផ្លូវបេតុង មួយកន្លែង ជាប់នឹងផ្លូវលេខ៣៧១ ( ផ្លូវសឡា ) ស្ថិតក្នុងភូមិទ្រាទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៨និង ៤៥នាទីយប់ថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០១៤ ។

ជនរងគ្រោះក្នុងអំពើភ្ជង់ប្លន់ ខាងលើមានឈ្មោះ ម៉េង លៀង ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៤៨  ផ្លូវលំ  ភូមិមានជ័យ សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ មុខរបរជាកម្មកររោងចក្រ ។ ចំណែកនារីរងគ្រោះម្នាក់ទៀត រួមជាមួយក្មេងស្រីអាយុ៦ឆ្នាំ ផងដែរនោះ មិនត្រូវបានស្គាល់អត្ត សញ្ញាណព្រោះត្រឹមតែជាបងប្អូន មិនមែនជាម្ចាស់ម៉ូតូ ដូច្នេះហើយសុំមិនបញ្ចេញឈ្មោះ ។

យោងតាមសម្តីរៀបរាប់ របស់នារីរង គ្រោះបានឲ្យដឹងថា មុនពេលមានហេតុការណ៍កើត ឡើង គឺដំបូងឡើយរូបខ្លួនទើបតែ ចេញមកពីហូបការបង ប្អូននៅម្តុំសំណង់១២ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពីស៊េរីឆ្នាំ២០១៥ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CR-2122 រួមដំណើរជាមួយប្អូនជីដូន មួយរបស់ខ្លួន និងក្មេងស្រីម្នាក់ទៀត ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ( ផ្លូវសឡា ) បំណង ឆ្ពោះត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ លុះមក ដល់ចំណុចកើតហេតុ ដែលជាចំណុចស្ងាត់ច្រងំផង នោះ ស្រាប់តែ មានជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានជិះមក កាក់ចំពីមុខ ហើយជន ជនសង្ស័យម្នាក់ក្នុង ចំណោមបក្ខពួក បានចុះទៅដកសោម៉ូតូនារី រងគ្រោះដោយប្រាប់ឲ្យចុះពីលើ ម៉ូតូ ឃើញស្ថានការណ៍ ដូចនេះ នារីរងគ្រោះក៏បានលោតចុះពីលើម៉ូតូ ហើយរត់ចេញពីផ្លូវបេតុងខាងលើ ទៅផ្លូវលេខ៣៧១ បំណង ស្រែកហៅអោយគេឯងជួយ ប៉ុន្តែ ខណៈរត់ទៅ ដល់ផ្លូវលេខ៣៧១ហើយនោះ ស្រាប់តែត្រូវជនសង្ស័យម្នាក់ទៀត ដែលត្រូវបក្ខពួក របស់ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ កំពុង តែអង្គុយលើម៉ូតូ មួយគ្រឿងម៉ាកស្មាសរ៉េវវ៉ូ ក្នុងគោលបំណងចាំបិទគូទ គ្នីគ្នារបស់ខ្លួននោះ បានដក កាំភ្លើងខ្លីចេញពីចង្កេះរបស់ខ្លួន ភ្ជង់ទៅលើនារីរង គ្រោះ ដោយគំរាមមិនឲ្យស្រែកផ្តេសផ្តាស បើកពុំ ដូច្នោះទេរូបគេនឹងបាញ់សម្លាប់ចោល។ ភ្លាមៗនោះ ក្រោយពីបានគំរាមនារីរងគ្រោះ មិនអោយស្រែក ឆោរឡោររួចហើយ ក្រុមជនសង្ស័យបានឡើងជិះម៉ូតូនារីរងគ្រោះ ចេញទៅបាត់សុវត្ថិភាព ចំណែកនារី រងគ្រោះនិង បងប្អូនដែលរួមដំណើរជាមួយ បានត្រឹមតែអង្គុយភ័យញ័រដៃ ញ័រជើង និយាយអ្វីក៏មិនចេញ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុភ្លាមៗ និងនាំនារីរង គ្រោះទៅធ្វើការដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាល នគរបាលស្ទឹងមានជ័យដើម្បីកំណត់មុខសញ្ញាជន សង្ស័យបន្ត ។ ចំណែកនារីរងគ្រោះត្រូវបានសាច់ញាតិ មកទទួលយកទៅគេហដ្ឋានវិញ ។

គួរបញ្ជាក់ផងដែរថា ចំពោះករណីបាញ់ភ្ជង់ប្លន់ប្រដាប់អាវុធ នៅតែបន្តកើតមានសម្រាប់ភូមិសាស្ត្រ ខណ្ឌ មានជ័យ ស្របពេលដែល មួយរយះកន្លង មកនេះ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងកងរាជ អាវុធហត្ថខណ្ឌមានជ័យទាំងអស់កំពុងតែព្យាយាម និងខិតខំយ៉ាងសស្រាក់ សស្រុំាបំផុត ក្នុងការល្បាត ពួកស្ទាក់ចាប់ ក៏ដូចជាបង្ក្រាបមុខសញ្ញាសង្ស័យផ្សេងៗ តែងតែបង្កភាពអសន្តិសុខក្នុងមូលដ្ឋានរបស់ ខ្លួនរឿយៗ ផងដែរនោះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល