Version បង្រួមតូច ដែលមានរូបរាងដូចទៅនឹង រៀមច្បង HTC One ដែលបានបង្ហាញខ្លួនមុននេះ
ទាំងការរចនាម៉ូត Dual Speaker, ប៊ូតុង Touch ក្នុងពេលអេក្រង់ត្រូវបានបង្រួមតូចជាងមុនបន្តិច។

តាម Engadget, One Mini អាចនឹងត្រូវបានបំពាក់អេក្រង់ទំហំ 4,3 inch, ប្រហាក់ប្រហែល S4 Mini
និងតូចជាងបន្តិច បើប្រៀបជាមួយ One ម៉ូដែលដែលមានអេក្រង់ Full HD 4,7 inch។ ជាមួយការ
បង្រួមខ្នាតប្រវែងនេះ កំរិតពន្លឺត្រូវបានដឹងថា នឹងជា HD 720p ជំនួសឲ្យ Full HD 1.080p ដូចមាន
នៅលើ One។ ជាក់ស្តែង One Mini នៅតែមានចំនុចជាច្រើនដូចនឹង HTC One តាំងពីការរចនាម៉ូត
សំបកមិនអាចដោះបាន ធ្វើពីលោហធាតុ ប្រព័ន្ធ Dual Speaker នៅផ្នែកខាងមុខ រហូតដល់បណ្តា
Features នៃ Software។

តាមប្រភពពី Engadget បានឲ្យដឹងថា One Mini នឹងបំពាក់នូវរូបសណ្ឋាន Hardware មធ្យម ដោយ
ប្រើ chip Snapdragon 400 Dual Core ល្បឿន 1,4 GHz ដូចនៅលើ Facebook Phone HTC First
ដែរ។ One mini ប្រើ Android 4.2.2 Jelly Bean ជាមួយអេក្រង់ BlinkFeed ។ ជាក់ស្តែង រឿងដែល
មានបំពាក់ camera UltraPixel ឬអត់ គឺនៅមិនទាន់បានបញ្ជាក់ឡើយ។

នៅក្នុងកិច្ចសំភាសន៍ថ្មីបំផុតជាមួយ គេហទំព័រ VnExpress.net របស់វៀតណាម ប្រធានតំណាងរបស់
HTC ប្រចាំនៅប្រទេសវៀតណាម បានឲ្យដឹងថា ក្រុមហ៊ុននឹងបង្ហាញខ្លួន HTC One Mini នៅខែកក្កដា
ខាងមុខនេះ។ ជាក់ស្តែង មិនមានព័ត៌មានផ្សេងទៀត ស្តីពីស្មាតហ្វូននេះ ត្រូវបានចែករំលែកឡើយ៕

ដោយ៖ សិលា
ប្រភព៖ VE