CamNews

នារី​វ័យក្មេង​​ស្រស់​សោភា២​នាក់ ត្រូវ​ក្រុមចោរប្រដាប់អាវុធ​ ស្លៀកពាក់​ជា​សមត្ថកិច្ច ភ្ជង់​ប្លន់យក...

(ភ្នំពេញ)៖ នារី​វ័យក្មេង​​ស្រស់​សោភា២​នាក់ ត្រូវ​ក្រុមចោរ ប្រដាប់អាវុធ​ស្លៀកពាក់ ឯកសណ្ឋាន​ជា​សមត្ថកិច្ច៣​នាក់ ភ្ជង់​ប្លន់យក​ម៉ូតូ​​មួយគ្រឿង បានសម្រេច នៅ​ម៉ោងជាង១២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅក្រោម​ស្ពាន​អាកាស​៥​មករា ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក​។​

​ភ្នាក់ងារ Fresh News បានឲ្យដឹងថា ម៉ូតូ​ដែល​ក្រុមចោរប្លន់យកទៅ​បាត់​នោះ ម៉ាក​ហុងដា Scopy ពណ៌​ស (ស្លាក​លេខ មិន​ចាំ​ច្បាស់​)។ ចំណែក​នារីជា​ជនរងគ្រោះ​មាន​ឈ្មោះ​ ហេង ស្រី​ស្រស់ ភេទ​ស្រី អាយុ​២០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ស្រស់ ទាំង​២​នាក់ ស្នាក់​នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក​។​

​ជនរងគ្រោះទាំង២នាក់ បានឲ្យដឹងថា មុនពេល​កើតហេតុរូបគេ​ទាំង​២​នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មកពី​កំសាន្ត​តាម​មាត់ទន្លេ ហើយក៏​មកជួប​នឹង​សង្សារ នៅរ​ង្វ​ល់​មូល​ទួលគោក ក្រោយពី​បាន​និយាយ​គ្នា​លេង ជាមួយ​មិត្ត​ប្រុស​រួច រូបគេ​បាននាំគ្នា​ជិះ​ម៉ូតូ​ចេញមក​វិញ ដោយ​ជិះ​កាត់​តាម​ក្រោម​ស្ពាន​អាកាស​៥​មករា ហើយ​ត្រូវបាន​ជនសង្ស័យជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក Suzuki ស្មាស ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ ជិះ​គ្នា​៣​នាក់ បានមក​កាត់មុខ​ភ្ជង់​កាំភ្លើង​ដាក់ រួច​យក​ម៉ូតូ​ទៅ​បាត់ដោយ​សុវត្ថិភាព​តែម្តង​។​

​ប្រភព​ដដែលបាន​បន្តថា ដោយ​មុនដំបូង​រូបនាងគិត​ស្មានថា ជា​នគរបាលចេញ​ល្បាត​ទេ ព្រោះ​មាន​ទាំង​ខ្នោះ មាន​វិទ្យុទាក់ទង និង​ពាក់មួក​ដូចជា​សមត្ថកិច្ច​ផងដែរ តែ​មិន​នឹកស្មានថា ជា​ក្រុមចោរប្លន់​នោះឡើយ​៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី