(ប៉ោយប៉ែត)៖ ក្មេងប្រុសដែលកំពុងស្ថិតនៅក្នុងវ័យសិក្សា តែរស់នៅក្នុងបន្ទុកគ្រួសារមានជីវភាពក្រីក្រ បានដាច់ចិត្តចងកបញ្ចប់ជីវិតទាំងខ្លួននៅវ័យក្មេង ព្រោះតែមិនអាចស៊ូទ្រាំទៅនឹងការវាយធ្វើបាប ស្ទើជារៀងរាល់ថ្ងៃពីសំណាក់ម្ដាយបង្កើត បានព្រោះតែបង្ខំអោយទៅដើរសុំទាន និងសុំបាយសម្លរពីតាមរោងបុណ្យ រោងការយកមកទទួលទាន ដោយសារតែមិនមានលុយទិញ។

ហេតុការណ៏នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ម្សិលមិញនេះ នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុសដែលដាច់ចិត្តចងកសម្លាប់ខ្លួន ព្រោះតែមិនអាចស៊ូទ្រាំទៅនឹងការវាយធ្វើបាបជារៀងរាល់ថ្ងៃ ពីសំណាក់ម្ដាយបង្កើត និងមានការខ្មាស់អៀនពេលម្ដាយបង្ខំ អោយដើរសុំទាន និងសុំបាយសម្លរគេយកមកហូប ព្រោះតែមានជីវភាពខ្វះខាតនេះត្រូវបានគេស្គាល់ ឈ្មោះសៀង ដាំ ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅជាមួយម្ដាយនៅផ្ទះកន្លែងកើតហេតុ មិនបានរៀនសូត្រច្បាស់លាស់នោះទេ ដោយសារតែជីវភាពក្រីក្រហើយមានម្ដាយឈ្មោះធីតាអាយុ៤៧ឆ្នាំទើបតែត្រូវគេចាប់បញ្ជូនមកពី ទីក្រុងបាងកកប្រទេសថៃវិញ ហើយមកប្រកបមុខរបរដើរលក់ផ្កានៅក្រុងប៉ោយប៉ែតដើម្បីចិញ្ចឹមជីវិត។

តាមអ្នកជិតខាងបានអោយដឹងថានៅវេលាថ្ងៃត្រង់ខណៈម្ដាយមកពីលក់ផ្កាវិញ ទំនងលក់មិនដាច់គ្មានលុយទិញបាយម្ហូប ម្ដាយក៏បានប្រើកូនប្រុសខាងលើ អោយទៅសុំបាយសម្លរពីរោងការមួយ នៅក្បែរនោះ តែកូនមិនព្រមទៅ មិនដឹងមកពីខ្ជិលឬការខ្មាស់អៀននោះទេ ស្រាប់តែស្ត្រីជាម្ដាយខឹងក៏ជេរ និងវាយកូនយ៉ាងខ្លាំងរហូតធ្វើអោយផ្អើលដល់អ្នកជិតខាងនិងកូនអ្នកស្រុកនាំគ្នាចោមរោមមើល។ លុះនៅវេលារសៀលនៅវេលារសៀល ស្រាប់តែមានការភ្ញាក់ផ្អើលថាក្មេងប្រុសខាងលើចងកសម្លាប់ខ្លួនបាត់ទៅហើយ។

អ្នកជិតខាងបានបន្តថាគ្រួសារខាងលើនេះ មានជីវភាពក្រីក្រទើបនឹងត្រូវតម្រួតថៃចាប់បញ្ជូន ពីប្រទេសថៃវិញមកជួលផ្ទះគេស្នាក់នៅ និងរកសុីដើរលក់ផ្កា ហើយជារៀងរាល់ថ្ងៃម្ដាយ តែងតែបង្ខំកូនប្រុសរូបនេះដើរសុំទានគេ និងសុំបាយសម្លរពីរោងបុណ្យ រោងការយកមកហូបដោយសារតែមិនមានលុយទិញហើយនិងវាយកូនប្រុសខាងលើស្ទើគ្មានលោះថ្ងៃនោះទេ ទើបនាំអោយកើតមានរឿងនេះតែម្ដងទៅ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី