CamNews

បង្ក្រាប​រថយន្ត Camry អត់ពន្ធ១​គ្រឿងទៀតហើយ នៅខាងលិចផ្សារថ្មី

(ភ្នំពេញ)៖​​ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះបង្ក្រាប​រថយន្ត១ គ្រឿង ម៉ាក Camry ​ឆ្នាំ​២០១២ អត់ពន្ធ ស្លាកលេខ​​ភ្នំពេញ 2Y-7840។ ករណីបង្ក្រាបតាមដងផ្លូវនេះ​ធ្វើឡើង នៅខាងលិចផ្សារថ្មី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។

មន្រ្តីសាខាគយបានបញ្ជាក់ថា យុទ្ធនាការបង្ក្រាបនេះបានជោគជ័យ ដោយមានកិច្ចសហការ ពីសំណាក់​នគរបាលខណ្ឌដូនពេញ។ ជាមួយគ្នានេះមន្រ្តីគយក៏បានអំពាវនាវ ឲ្យម្ចាស់យានយន្ត ដែលពុំទាន់បង់ពន្ធ មេត្តាចូលមកបំពេញកាតាព្វកិច្ចពន្ធ ឲ្យបានរួសរាន់ ព្រោះការចូលមកបង់ពន្ធក្នុងពេលនេះ នឹងទទួលបានការពិន័យអនុគ្រោះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី