CamNews

រថយន្តដឹកឈើយកមកដាំនៅហាងកាហ្វេ Amazon បុកបង្កៃដៃស្ពាន ធ្លាក់លូទឹកស្អុយតាមផ្លូវ១០៥បឹងត្របែក

(ភ្នំពេញ)៖ រថយន្ត​ដឹកកូនឈើមួយគ្រឿង បំណងយកមកដាំនៅ ហាងកាហ្វេ អាម៉ាហ្សូន ស្រាប់តែជ្រុលចង្កូតបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹកស្អុយ ចំតិចគូថឡើងលើសំណាងល្អ មិនបង្កឲ្យអ្នកបើករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១១និង៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោផ្លូវ១០៥ កែង ផ្លូវ៤៧៤ ខាងក្រោយហាងខារ៉ាអូខេ THE WORLD សង្កាត់បឹង ត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវជន វិបុល ជាអ្នកបើករថយន្ត បាននិយាយថា ខ្លួនគេបានបើករថយន្តដឹកកូនឈើ យកមកដាំនៅកន្លែងកើតហេតុ ប៉ុន្តែខណៈដែល គេបើកថយក្រោយដើម្បីបត់ក្បាលចូលទៅ ខាងក្នុងហាង ខារ៉ាអូខេតែ ចាប់ហ្វាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់ទឹកតែម្តង។

សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស្ទួច ដឹកកូនឈើនេះ បានបើកតាមបណ្តោយផ្លូវ៤៧៤ពីកើតទៅលិច លុះដល់ចំណុច កែងផ្លូវ១០៥ លូទឹកស្អុយរថយន្តបានបត់ទៅស្តាំដៃ ដើម្បីបើកចូលទៅក្នុងបរិវេណហាងខារ៉ាអូខេ THE WORLD យកទៅដាក់នៅក្នុងហាង កាហ្វេ អាម៉ាហ្សូនក្បែរនោះ ដែលកំពុងសាងសង់។ ពេល​នោះមានរថយន្តមួយគ្រឿងបានឆ្លងទៅផុត បន្ទាប់មករថយន្តរបស់ខ្លួន ដែលកំពុងបើកពីក្រោយ បានថយក្រោយបត់ក្បាលចូល ដើម្បីឆ្លងស្ពាន ខណៈនោះមិនដឹងហេតុអ្វី រថយន្តបានស្ទុះទៅមុនទាំងកំរោលជ្រុលទៅបុកបង្កាន់ដៃស្ពាន  បណ្តាលឲ្យធ្លាក់ទឹក ចំតិចគូថឡើងលើផឹកទឹកស្អុយ ចំណែកអ្នក បើកបរបានស្ទុះស្ទៀរបើកទ្វារថយន្តហែលឡើងគោក ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យពីការខូចខាតទ្រព្យសម្បត្តិ សាធារណរបស់រដ្ឋដើម្បីមាន វិធានការទៅតាមផ្លូវ ច្បាប់៕