CamNews

ទី​បំ​ផុត តា​រា​ចម្រៀង សុខ ស្រី​ពេជ្រ ម្នាក់​ទៀត ក៏​ដើរ​ចេញ​ពី​ហង្ស​មាស​ដែរ!

(ភ្នំពេញ)៖ ពិតជាមិនគួរឲ្យជឿមែនថា ទ្រនំដ៏ល្បីនៅក្នុងប្រទេសមួយ បែរជាត្រូវបានតារាចម្រៀង ដើរចេញជាបន្តបន្ទាប់ ជាក់ស្ដែងក្រោយពីតារាចម្រៀង ឈិត សុវណ្ណបញ្ញា, អ្នកនាង យក់ ឋិតរដ្ឋា, អ្នកគ្រង់គ្រង គឺលោក អ៊ិន ទីតូ ដើរចេញពីហង្សមាស ហើយនោះ មកដល់ពេលនេះ គឺដល់វេនតារាចម្រៀងបែបស្រទន់ កញ្ញា សុន ស្រីពេជ្រ ម្ដងហើយ ដែលត្រូវដើរចេញ ពីហង្សមាស ដូចតារាខាងលើនោះដែរ។

មួយរយៈនេះ មហាជនបានសង្កេតឃើញថា តារាចម្រៀងល្បីៗ អ្នកដឹកនាំសម្ដែងដ៏ល្បីល្បាញ លោក អ៊ីន ទីតូ អ្នកនាង យក់ ឋិតរដ្ឋា កញ្ញា ឈិត សុវណ្ណបញ្ញា បាននាំគ្នាចាកចេញ ពីផលិតកម្មហង្សមាស ជាបន្តបន្ទាប់ ហើយក៏បានបង្អួតស្នាដៃថ្មី នៅផលិតកម្ម ថោន យ៉ាងព្រោងព្រាត ហើយពួកគេហាក់មានរំពឹងថា បានជោគជ័យច្រើន ក្នុងផលិតកម្មថ្មីជាងផលិតកម្មចាស់ ពិសេសបទចម្រៀងចូលឆ្នាំ ដែលប្រុងហ្នឹងចេញលក់ ក៏ហាក់ប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។

ដោយឡែកតារាចម្រៀងស្រីដ៏អភ័ព្វ កញ្ញា សុន ស្រីពេជ្រ ឯណោះវិញ មិនត្រឹមតែគ្មានការងារថ្មី ក្នុងផលិតកម្មចាស់ទេ តែនាងបែរជាលាឈប់ ពីផលិតកម្មហង្សមាសហើយ ព្រោះរូបថតតារាចម្រៀង ក្នុងផលិតកម្ម ត្រូវបានចេញជាផ្លូវការកាលពីប៉ុន្មានម៉ោងមុន។ ក្នុងរូបភាពថ្មី តារាចម្រៀងទាំងអស់ ដែលស្ថិតក្នុងផលិតកម្ម មានវត្តមានទាំងអស់ ប៉ុន្តែគ្មានរូបថត សុន ស្រីពេជ្រ នោះទេ។ នេះបញ្ជាក់ថា នាងបានចាកចេញពីផលិតមួយនេះទៅហើយ ខណៈដែលគេដឹងថា នាងចូលសិល្បៈដំបូង គឺជ្រកកោនក្នុងផលិតកម្មនេះតែម្ដង។

យ៉ាងណាមិញ រយៈពេលបីឆ្នាំមកហើយ សុន ស្រីពេជ្រ គ្មានបទចម្រៀងថ្មីចេញលក់លើទីផ្សារនោះទេ ក្រៅពីបទចូលឆ្នាំខ្មែរ ហើយមិនមែនជាបទចម្រៀងផ្ទុះនោះទេ ទើបធ្វើឲ្យនាងអាក់អន់ចិត្ត ហើយដើរចេញទាំងមិនស្ដាយស្រណោះ។ ម្យ៉ាងការដើរចេញរបស់តារាផ្សេង ទើបធ្វើឲ្យនាងគិតថា នាងក៏មិនគួរនៅយកប្រាក់ខែ មិនដល់២០០ដុល្លារពីហង្សមាសតទៅទៀតទេ។

តារាចម្រៀង សុន ស្រីពេជ្រ ត្រូវបានគេមើលឃើញថា រយៈកាលប៉ុន្មានខែចុងក្រោយនេះ មិនត្រឹមតែស៊យខ្លាំងទេ ក្នុងឆ្នាំនេះ នាងហាក់យីអ៊ុនដាក់អារក្សជាន់ខ្លាំងមែនទែន ព្រោះឪពុករបស់នាង លោកតា សង់ស៊ីស ធ្លាក់ខ្លួនឈឺ រហូតមិនអាចទាន់និយាយបាននៅឡើយ ថែមទាំងគូដណ្ដឹងផ្ដាច់ពាក្យ ទាំងពាក់កណ្ដាលទី ឥឡូវនេះ នាងដើរចេញពីហង្សមាសទៀត។ សរុបមកនាងហាក់រងរឿង ស៊យផ្ទួនៗតែម្ដងក្នុងឆ្នាំនេះ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង