ភ្នំពេញ ៖ ប្រធានមន្ទីរ សាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំង ពិសិដ្ឋ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ខាងមុខនេះ ស្ពានក្រោមដីស្ទឹងមានជ័យ នឹងបើកឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅវិញទៅមកជាផ្លូវការ។

លោក សាំង ពិសិដ្ឋ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤នេះថា ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលត្រូវធ្វើដំណើរ ឆ្លងកាត់ម្តុំស្ទឹងមានជ័យ ក្នុងទឹកដីខណ្ឌមានជ័យ និងពលរដ្ឋមានទីលំនៅក្បែរនោះ នឹងមានភាពងាយស្រួលដោយមិនចាំបាច់ កកស្ទះ ចរាចរណ៍ទៀតទេ ដោយសារតែនៅថ្ងៃទី៤ ខែមិថុនា សាលារាជធានីភ្នំពេញ នឹងបើកឲ្យដំណើរការ។

តាមគម្រោងស្ពានអាកាសស្ទឹងមានជ័យ ត្រូវសាងសង់ស្ពានសរុបចំនួន ៥ខ្សែ ក្នុង នោះមានស្ពានមេ១ខ្សែ ស្ពានតូចចំនួន៣ខ្សែ និងស្ពានក្រោមដីចំនួន១ខ្សែ។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមាន ជ័យ ត្រូវបានបើកការដ្ឋានស្ថាបនាជាផ្លូវការ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លង ទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា ហើយតាមគម្រោងស្ពាននេះនឹង សាងសង់រួចជាស្ថាពរ ក្នុងរយៈពេល ២៨ខែ ដោយចំណាយថវិកា ប្រមាណ ១៩លាន ដុល្លារ ក្នុងកញ្ចប់ថវិកាមកពីការវិនិយោគ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែលជាផ្នែកមួយនៃការអនុ វត្ដគោលការណ៍យកក្រុងចិញ្ចឹមក្រុង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល