ភ្នំពេញៈ នេះមិនមែនជាលើកទី១ទេ ដែលលេចឮថា អតីតពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន កញ្ញា ពេជ្រ សេរីរ័ត្ន ត្រៀមខ្លួនវិល ចូលសិល្បៈវិញ ដោយម្តងឃើញ នាងបង្ហាញមុខ នៅប៉ុស្តិ៍នេះ ម្តងប៉ុស្តិ៍នោះ ធ្វើឲ្យទស្សនិកជន មានការងឿងឆ្ងល់ មិនឈប់ខណៈការងាររបស់ នាង ហាក់គ្មានភាពប្រាកដ ប្រជាច្បាស់ លាស់ទាល់តែសោះ ។ នៅពេលថ្មីៗនេះ តែមាន ព័ត៌មានថ្មី មួយទៀតលេចឮថា នាងកំពុងតែត្រៀមខ្លួន វិលមកចាប់អាជីពចាស់ នៅទ្រនំបាយ័ន វិញ ។

នាពេលកន្លងមក អតីតតារាស្រី ធ្លាប់មានប្រជាប្រិយភាព កាលពីប៉ុន្មានឆ្នាំមុន កញ្ញា ពេជ្រ សេរីរ័ត្ន ធ្លាប់បានប្រកាស ជាច្រើនលើក ច្រើនសារហើយថា នាងនឹងមិនវិលមកចាប់ អាជីព សិល្បៈវិញទេ ព្រោះថានាងមានមុខ របររកស៊ីផ្ទាល់ខ្លួន អាចធ្វើឲ្យ នាងរស់នៅក្នុងទ្រនំមួយ ដែលសម្បូរ បែបគ្រប់យ៉ាង ដោយមិនចាំបាច់បន្ត អាជីពសិល្បៈទៀត ក៏នាងអាចរស់នៅ បានយ៉ាងសុខស្រួល ។

តែនៅទីបំផុត អ្វីគ្រប់យ៉ាង ដែលនាងធ្លាប់បានប្រកាសក្តែងៗនោះ បែរជាត្រូវសាបរលាបវិញ ដោយមានព័ត៌មានលេចឮ បន្តបន្ទាប់ថា នាងវិលមកចាប់អាជីព ចាស់វិញ ជាពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ហង្សមាស ហើយនិងមានគម្រោងវិលទៅចាប់ផ្តើម ការងារជាថ្មីនៅ ទ្រនំ ចាស់(បាយ័ន)។ តែព័ត៌មាននេះ មិនទាន់ផ្លូវការផង នាងក៏ត្រូវបានខាងអ្នកធ្វើការ នៅទូរទស្សន៍ មួយនេះ បង្ហាញពីផលអវិជ្ជមាន ធ្វើឲ្យនាងបាក់ទឹកចិត្ត និងធ្វើឲ្យព័ត៌មាននោះ ត្រូវបានស្ងប់ស្ងាត់ ទៅវិញ ។

តាមប្រភពពីបុគ្គលិក បម្រើការងារ នៅស្ថានីយទូរទស្សន៍បាយ័ន បានបង្ហើបឲ្យដឹងថា តារាស្រី ធ្លាប់ល្បី តាមរយៈរឿងរ៉ាវអាស្រូវជាច្រើន នាពេលកន្លងមក កញ្ញា ពេជ្រ សេរីរ័ត្ន ពេលនេះកំពុង តែត្រៀមខ្លួន វិលមកចាប់អាជីពសិល្បៈវិញ នៅទូរទស្សន៍ ក្នុងពេល ឆាប់ៗខាងមុខនេះ ព្រោះថា អតីតពិធីការិនី ពេជ្រ សេរីរ័ត្ន ធ្លាប់បាន សាកល្បង មកចរចារម្តងជាពីរដង ដើម្បីសុំឱកាស ការងារ ពីខាងអ្នកគ្រប់គ្រង នៅស្ថានីយទូរទស្សន៍ ខាងមុខ។ រហូតមកដល់ពេលនេះ ខាង ស្ថានីយ ទូរទស្សន៍ មិនទាន់បានផ្ដល់ ចម្លើយណាមួយទេ ព្រោះថាស្ថិត នៅក្នុងការពិចារណា នៅឡើយ។

ពាក់ព័ន្ធនឹងរឿងនេះ LookingTODAY មិនទាន់អាចអាចទាក់ ទងស្រីស្អាត ពេជ្រ សេរីរ័ត្ន បានទេ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣នេះទេ មានតែរង់ចាំអ៊ុតមើលថា តើនៅក្នុងពេលឆាប់ៗ ខាងមុខនេះ នៅលើកញ្ចក់ ទូរទស្សន៍បាយ័ន មានវត្តមានអតីត ពិធីការិនីជើងចាស់រូបនេះ ដូចការលើកឡើងនោះ ដែរឬយ៉ាងណា ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល