សុខភាព ៖ ប្រព័ន្ធទឺកម៉ូត្រ គឺជាប្រព័ន្ធសម្រាប់បង្ហូរទឹកម៉ូត្រពីតម្រង់នោមមកខាងក្រៅសារពាង្គកាយ។ វាត្រូវបានបែងចែកជា២ផ្នែក គឺផ្នែកខាងលើ(តម្រង់នោម និងបំពង់ទឺកនោម) និងផ្នែកខាងក្រោម(ប្លោកនោម និងបង្ហួរនោម)។ ប្រព័ន្ធទឺកម៉ូត្រ ងាយស្រួលនឹងទទួលរងការបង្កររោគពីវីរុស និងបាក់តេរីផ្សេងៗបានយ៉ាងងាយ។ ដូចនេះយើងសូមណែនាំមិត្តអ្នកអានទាំងអស់ឲ្យបានស្គាល់នូវរោគសញ្ញាសំខាន់ៗមួយចំនួនដើម្បីធ្វើការប្រុងប្រយ័ត្ន ក៏ដូចជារួសរាន់ទៅជួបគ្រូពេទ្យឲ្យទាន់ពេលវេលា។

ចំពោះផ្នែកខាងក្រោមអាចមានបញ្ហា២គឺ ជំងឺផ្លូវបង្ហួរនោម និងជំងឺរលាកប្លោកនោម។ ជំងឺនេះ គឺពុំសូវបង្ករឲ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ ប៉ុន្តែប្រសិនបើលោកអ្នកមិនព្រមទទួលការព្យាបាលវាក៏អាចបង្ករឲ្យមានបញ្ហាធ្ងន់ធ្ងរទៅលើប្រព័ន្ធទឹកម៉ូត្រផ្នែកខាងលើជាពិសេសជំងឺរលាកតម្រង់នោមស្រួចស្រាលផងដែរ។

រោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងក្រោម

មានអារម្មណ៍ឈឺចាប់ ឬក្រហាយពេលដែលបត់ជើងតូច

មានអារម្មណ៍ចង់បត់ជើងតូចញឹកញាប់

ទឹកម៉ូត្រមានក្លិនអាក្រក់ មានពពុះ ឬមានលាយឈាម

មានអារម្មណ៍ឈឺចាប់នៅពោះផ្នែកខាងក្រោម

ចេះតែមានអារម្មណ៍ថាបញ្ចេញទឹកម៉ូត្រមិនអស់ពីប្លោកនោម

មានអារម្មណ៍ល្ហិតល្ហៃ ឬមិនសូវស្រណុកនៅក្នុងខ្លួន

រោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងលើ

ក្តៅខ្លួន ៣៨អង្សារសេ ឬលើសពីនេះ

មានអារម្មណ៍រងញាក់

មានអារម្មណ៍ឈឺនៅផ្នែកខាងក្រោម ឬចំហៀង

វង្វេង

មានអារម្មណ៍ល្ហិតល្ហៃជាខ្លាំង

ក្អួត និងចង្អោរ

តើពេលណាដែលលោកអ្នកគួរតែទៅជួបគ្រូពេទ្យ?

ប្រសិនបើលោកអ្នកមានរោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងក្រោមចាប់ពី២ថ្ងៃឡើងទៅ ឬមានលេចចេញនូវរោគសញ្ញារបស់ជំងឺរលាកប្រព័ន្ធទឹកម៉ូត្រផ្នែកខាងលើ លោកអ្នកគប្បីគួរតែប្រញាប់រួសរាន់ទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលាដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។

ក្នុងករណីដែលលោកអ្នកកំពុងមានផ្ទៃពោះ ត្រូវតែទៅជួបគ្រូពេទ្យបើទោះបីជាមានរោគសញ្ញាតិចតួចក៏ដោយ។ កំឡុងពេលមានផ្ទៃពោះ អ័រម៉ូនប្រូសេស្តេរ៉ូនបានធ្វើឲ្យមានការប្រែប្រួលជាខ្លាំងទៅលើប្រព័ន្ធទឹកម៉ូត្រដោយការបំរែបំរួលនេះ ជាមូលហេតុជំរុញឲ្យពពួកភ្នាក់ងារបង្កររោគចូលទៅតាមរយៈបង្ហួរនោមបានយ៉ាងងាយ។ ម្យ៉ាងវិញទៀត ការលូតលាស់របស់ទារកក្នុងផ្ទៃក៏បានធ្វើឲ្យម្តាយបញ្ចេញទឹកនោមមិនអស់ផងដែរ។ ដូច្នេះ ស្រ្តីមានផ្ទៃពោះទាំងអស់គួរតែទៅពិនិត្យតាមដានជំងឺរលាកប្រព័ន្ធទឹកម៉ូត្រឲ្យបានទៀងទាត់ដើម្បីជៀសវាងនូវផលវិបាកដែលមិនគួរឲ្យកើតមានដូចជា ការបង្កររោគទៅលើទារកទើបនឹងកើត និងកូនកើតមិនគ្រប់ខែជាដើម ៕

ប្រែសម្រួល ៖ ច័ន្ទ

ប្រភព ៖ curejoy