(ភ្នំពេញ)៖ បន្ទាប់ពីទំព័រ Facebook ឈ្មោះថា Sok Pisey មានច្រើនដេសដាស រហូតដល់អ្នកគាំទ្រ មិនដឹងថាតើ Account Facebook មួយណា ជារបស់តារាចម្រៀង កំពុងពេញនិយមក្នុងស្រទាប់យុវវ័យ កញ្ញា សុខ ពិសី ទើបនៅពេលនេះ នាងបានចេញមុខប្រកាសជាផ្លូវការថា Facebook Page របស់នាងពិតប្រាកដមានឈ្មោះ ថា« Sok Pisey Official» ដោយមានបង្ហោះ ពីសកម្មភាពសិល្បៈរបស់នាងជាហូរហែ ដើម្បីកុំឲ្យទស្សនិកជន និងអ្នកគាំទ្រមានការយល់ច្រឡំ និងពិបាកស្វែងរក Page របស់នាងក្នុង Facebook ។

ជាការពិតកន្លងមក មានអ្នកសិល្បៈល្បីៗជាច្រើន ត្រូវបានជនអនាមិក បន្លំឈ្មោះ Facebook របស់ខ្លួន និងបានបញ្ចេញនូវព័ត៌មានមិនពិត ប៉ះពាល់ដល់ម្ចាស់ខ្លួនពិតប្រាកដ ជាពិសេសមានខ្លះ ហ៊ានដល់បញ្ចេញរូបអាសអាភាស ដើម្បីឲ្យមហាជន និងអ្នកនិយមលេងទាំងអស់យល់ច្រឡំ ក្នុងគោលបំណងទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះ។ បញ្ហានេះ បានធ្វើឲ្យអ្នកសិល្បៈទាំងនោះ ប្រឈមនឹងបញ្ហាបាត់បង់កេរ្តិ៍ឈ្មោះ កិត្តិយស រហូតតារាខ្លះបានប្រកាសប្ដឹង ទៅអាជ្ញាធរ ដើម្បីស្វែងរកមុខជនអនាមិក កំហូចទាំងនោះទៀតផង ។

ងាកមកតារាចម្រៀងសម្ដីស្រទន់ សំបូរទៅដោយមន្តស្នេហ៍រយពាន់ កញ្ញា សុខ ពិសី ឯណេះវិញ នៅក្នុងបណ្ដាញសង្គម Facebook គេបានពិនិត្យឃើញថា ឈ្មោះ Sok Pisey មានយ៉ាងច្រើន រហូតអ្នកលេងគិតថា មិនដឹងជាឈ្មោះមួយណា ជារបស់សុខ ពិសី ពិតប្រាកដនោះទេ ។ ចំណុចនេះ បានធ្វើឲ្យកំពូលតារាចម្រៀង បែបយុវវ័យ និងមានសម្រស់ស្រស់ស្អាត គួរឲ្យគ្រឺតខ្នាញ់ កញ្ញា សុខ ពិសី បានសម្រេចចិត្តប្រកាស Page Facebook ពិតប្រាកដរបស់ខ្លួន ដើម្បីឲ្យអ្នកគាំទ្របានដឹង និងដើម្បីកុំឲ្យយល់ច្រឡំ តទៅទៀត ដោយ Facebook Page នេះមានឈ្មោះថា « Sok Pisey Official» (https://www.facebook.com/officialsokpisey/?fref=ts)។

បន្ទាប់ពីតារាចម្រៀង សំនៀងក្រអៅក្រអួន សុខ ពិសី ប្រកាសទទួលស្គាល់ ថា Facebook ឈ្មោះ « Sok Pisey Official» ជារបស់ខ្លួនជាផ្លូវការហើយនោះ នាងបានបង្ហាញក្ដីសង្ឃឹមថា អ្នកគាំទ្ររូបនាងក្នុងបណ្ដាញសង្គម យក្ស Facebook ទាំងអស់នឹងឈប់យល់ច្រឡំលើ Facebook របស់នាង ហើយនឹងបន្តគាំទ្រ តាមរយៈការងារសិល្បៈ និងសកម្មភាពផ្សេង ក្នុងទំព័រមួយនេះ តទៅទៀត ។

សូមទស្សនាវិដេអូ របស់កញ្ញា សុខ ពិសី បញ្ជាក់ប្រាប់ពី Page Facebook របស់នាង ៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី