ព័ត៌មានអន្តរជាតិ ៖ ការផ្តួលរលំ ដណ្តើមគ្រប់គ្រង ក្រុង Mosul ពីសំណាក់ក្រុមសកម្មប្រយុទ្ធ ប្រ ទេស អ៊ឺរ៉ាក់ ត្រូវបានមើលអោយឃើញថា មានសភាពធ្ងន់ធ្ងរ ជាទីបំផុត ខណៈមានការសម្លាប់ រង្គាល និង រ៉ើបអូសយក បណ្តាសព្វាវុធទំនើបៗ មួយចំនួនផ្សេងទៀត ដែលជាការផ្គត់ផ្គង់ពី សហរដ្ឋអាមេរិក រួមមានដូចជា ៖ យានជំនិះ រថពាសដែក និង ឧទ្ធម្ភាគចក្រ ជាដើម ។

គួរបញ្ជាក់ថា កងកម្លាំងរបស់រដ្ឋាភិបាល ប្រទេស អ៊ីរ៉ាក់ បានសម្រេចចិត្ត បោះបង់ចោល បណ្តា សព្វាវុធទំនើបរបស់ខ្លួន និងរត់ភៀសខ្លួន ខណៈ មានការវាយប្រហារ ពីសំណាក់ ក្រុមសកម្មប្រ យុទ្ធ Sunni ដ៏ខ្លាំងខ្លា ដណ្តើមបានគ្រប់គ្រង នូវទីក្រុង ដ៏ធំទី ២ របស់ប្រទេសមួយនេះ កាលពីថ្ងៃ ដើមសប្តាហ៍ ។ ប្រភពបញ្ជាក់ថា បណ្តាសព្វាវុធ ទាំងនោះ ភាគច្រើន គឹមានការផ្គត់ផ្គង់ ដោយ សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុមសកម្មប្រយុទ្ធ Sunni ដ៏មានឥទ្ធិពលមួយនេះ កាលពី ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បានធ្វើការវាយប្រហារជាបន្តបន្ទាប់ ដោយវាយលុក និងដណ្តើម បានបណ្តាទីក្រុងធំៗ រួចធ្វើការរ៉ីបអូស សព្វាវុធថែមទៀតផង ជាដំបូងវាយលុក ពីក្រុង Smarra ទៅក្រុង Falluja និងចុងក្រោយក្រុង Mosul កាលពីថ្ងៃ ដើមសប្តាហ៍នេះ ។ រថពាសដែក យានជំ និះយោធា សូម្បីតែ ឧទ្ធម្ភាគចក្រ ជាច្រើនផ្សេងទៀត ក៏ត្រូវបានធ្លាក់ចូលទៅក្នុងដៃ ក្រុមសកម្ម ប្រយុទ្ធមួយនេះ ដូចគ្នាដែរ ។

គួររំឭកថា អ្វីដែលជាការព្រួយបារម្ភ ក្រោយពីមានការវាយលុក និង ដណ្តើមបាន នូវសព្វាវុធ ជា ច្រើននោះ គេឃើញមាន ក្រុមរដ្ឋអ៊ីរ៉ាក់និងឡឺវ៉ង់អ៊ិស្លាមនិយម (ISIL) ចេះប្រើប្រាស់ នូវបេក្ខភាព បណ្តាសព្វាវុធទាំងនោះ ដូចគ្នាដែរ ។

ក្រុមចារកម្ម SITE បាននិយាយ ថា អ្នកនាំពាក្យក្រុម ISIL លោក Abu Mohammed al-Adnani បានសន្យាថា ការប្រយុទ្ធនេះនឹងឆាបឆេះលើរដ្ឋធានីបាកដាដ និងកាបាឡា ជាក្រុងនៅភាគនិរតីនៃរដ្ឋធានីនោះ ដែលត្រូវបានគេចាត់ទុក ថា ជាទីតាំងពិសិដ្ឋបំផុត មួយសម្រាប់ក្រុមជនមូស្លីមនិកាយស៊ីអ៊ីត។

ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានកោះប្រជុំភ្លាមៗដើម្បីធ្វើការពិភាក្សាវិបត្តិនោះ ជាសញ្ញាមួយនៃក្តីបារម្ភជាអន្តរជាតិកើនឡើង ចំពោះស្ថានការណ៍ដែលកំពុងវិវត្តលឿនមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ញូវដតខម