នៅទីផ្សារអាមេរិច វាពិតជាសំខាន់ខ្លាំងណាស់សម្រាប់ Samsung។ ដូច្នេះការផ្តល់ជូន Voucher ឧបករណ៍គ្រឿងផ្សំផ្សេងៗ ដល់អតិថិជនរបស់ខ្លួន នៅមិនទាន់គ្រប់គ្រាន់នោះទេ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញ Samsung Electronics បានទិញការផ្សាយពាណិជ្ជកម្មនៅលើបណ្តាសារព័ត៌មាន ធំៗបំផុត នៅអាមេរិច ដើម្បីបង្ហោះសារ នូវការសុំទោសដល់អ្នកប្រើប្រាស់ ព្រោះតែខ្លួនត្រូវធ្វើការ ប្រមូល Galaxy Note 7 មួយលើកជាពីរលើក។

យោងតាមប្រភពសារព័ត៌មានកូរ៉េ Korea Times បានឲ្យដឹងថា ពាណិជ្ជកម្មបានលេចចេញនៅលើបណ្តាសារព័ត៌មាន Washington Post, New York Times និង Wall Street Journal ក្រោមចំណងជើង Gregory Lee (ប្រធាន និងជានាយកប្រតិបត្តិរបស់ Samsung Electronics នៅអាមេរិចខាងជើង)។ខ្លឹមសារពាណិជ្ជកម្មមានឃ្លាសរសេរថាៈ “ គោលនយោបាយសំខាន់មួយក្នុងបេសកកម្មរបស់ពួកយើងគឺការផ្តល់ជូនសុវត្ថិភាព និងគុណភាពជាចម្បង។ ថ្មីៗនេះ ពួកយើងមិនបានធ្វើបានដូចការសន្យានេះ។ ដូច្នេះ ពួកយើងពិតជាមានការសោកស្តាយយ៉ាងខ្លាំង”។

“ពួកយើងនឹងធ្វើការត្រួតពិនិត្យឡើងវិញទាំងអស់ យ៉ាងលំអិតទៅលើឧបករណ៍ រួមមាន ផ្នែករឹង (Hardware) ផ្នែកទន់ (Software) សង្វាក់ផលិតកម្ម និងដំណើរការផលិតទាំងអស់នៃថ្ម។ ពួកយើងនឹងដាក់ចេញនូវលទ្ធផលកាន់តែឆាប់កាន់តែល្អ ប៉ុន្តែនឹងត្រូវការពេលវេលាចាំបាច់មួយ ដើម្បីទទួល បាននូវចម្លើយដ៏ត្រឹមត្រូវ” Samsung បានឲ្យដឹងបន្ថែម។បណ្តាពាណិជ្ជកម្មនោះ ក៏បានបង្ហើបឲ្យដឹងដល់ការសម្រេចចិត្តថ្មីៗនេះរបស់ក្រុមហ៊ុន ដែលបានធ្វើការប្រមូលមកវិញនូវ ម៉ាស៊ីនបោកគក់ចំនួន ២,៨លានគ្រឿង មកពីហេតុផល សុវត្ថិភាព និងបានឲ្យដឹងថាក្រុមហ៊ុនកំពុងធ្វើការយ៉ាងសកម្ម ដើម្បីដោះស្រាយបណ្តាបញ្ហា និងផ្គត់ផ្គង់ដល់អតិថិជននូវជម្រើស ផ្សេងៗ ដើម្បីប៉ះប៉ូវចិត្ត។

“គ្រប់យ៉ាង គឺសុវត្ថិភាពនៅតែជាអាទិភាពចម្បងគេរបស់ពួកយើង។ ពួកយើងនឹងស្តាប់រាល់មតិយោបល់ របស់អតិថិជនទាំងអស់ រៀនសូត្រ និងអនុវត្តតាមវិធីដែលអនុញ្ញាតឲ្យពួកយើង អាចទទួលបានមកវិញនូវសេចក្តីទុកចិត្តពីអតិថិជន។ ពួកយើងពិតជាដឹងគុណខ្លាំងណាស់ សម្រាប់ការគាំទ្រ ហើយជាថ្មីម្តងទៀត ពួកយើងពិតជាសុំទោសដល់អតិថិជនទាំងអស់គ្នា”៕

- Apple នឹងមានបន្ថែមពណ៌ សភ្លឺរលោង (Jet White) ដល់ iPhone 7 និង 7 Plus?
- Huawei នឹងធ្វើការបង្ហាញស្មាតហ្វូន ដែលមានផ្ទៃអេក្រង់ខាងមុខពេញ ១០០% តែម្តងនៅថ្ងៃទី១៤ វិច្ឆិកា ខាងមុខនេះ

ប្រែសម្រួល៖ មង្គល
ប្រភព៖ Korea Times, vreview