CamNews

មួយសំណួររបស់ប្រិយមិត្ដ បានបិទសន្និសិទ្ធការសែត របស់ប៉ាក់គីអៅ ត្រឹមតែ៦ នាទី ធ្វើឲ្យភ្នាក់ផ្អើលជាខ្លាំង

ព័ត៌មានកីឡា៖​ សន្និសិទ្ធការសែតតាមទូរស័ព្ទត្រូវបានរៀបចំឡើងដោយ កីឡាករល្បីជនជាតិ ហ្វីលីពីន ឈ្មោះ ប៉ាក់គឺអៅ ត្រូវបានរំសាយបិទជាប្រញាប់ ក្រោយមានការប្រតិកម្មពីលោក Bob Arum ជាមួយ​​សំណួររបស់ប្រិយមិត្ដ​ចោទសួរខុសគោលដៅកម្មវិធីទំាំងមូល​។

សន្និសិទ្ធការសែតតាមទូរស័ព្ទ ដែលស្ថិតក្រោមការរៀបចំរបស់លោក ប៉ាក់គីអៅ ត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទម្សិលមិញ ស្ដីពីព្រឹត្ដិការណ៍នៃការប្រកួតនៅថ្ងៃទី ២ ខែក្រោយនេះ ទើបតែដំណើរការបានប្រហែលជា​​ ៥-៦ នាទីប៉ុណ្ណោះត្រូវបានលោក Bob Arum បញ្ជាឲ្យរំសាយចោលជាប្រញាប់ ខណៈដែលប្រិយមិត្ដម្នាក់​ដំបូងគេបង្អស់​បានចោទសួរសំណួរខុស គោលដៅកម្មវិធី ដែលរៀបចំ ។ មួយសំណួរដែល លោក ​Bob Arum គិតថាជាសំណូរចម្រូងចម្រាសនោះគឺលើកឡើងថា​ "តើការរៀបចំក្នុងក្លឹបហ្វឹកហាត់មុនការប្រកួត​យ៉ាង​ម៉េចទៅហើយ? " ដែលសំណួរនេះ​ ផ្ទុយស្រឡះទៅនឹងគោលដៅតួនាទីរបស់វាគ្មិន តែបែជាបង្វែទិស​ដៅមកចំលោក Bob Arum ទៅវិញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់វាគ្មិនវិញ ក៏បានចេះតែឆ្លើយប្រាប់​ទៅ វិញដែរថា "គ្រប់យ៉ាងគឺល្អខ្លាំងណាស់"។

យោងតាមសម្ដីរបស់អ្នកនាំពាក្យម្នាក់ក្នុងកម្មវិធីនោះបានបង្ហាញឲ្យដឹងដែរថា កម្មវិធីសន្និសិទ្ធិការសែតតាម​ទូរស័ព្ទនេះ​ មានការចាប់អារម្មណ៍ច្រើនខ្លាំងណាស់ ពីសំណាក់ប្រិយមិត្ដគាំទ្រ ដោយជាក់ស្ដែងមានការខល​ចូល​រួមជាច្រើន ប៉ុន្ដែ ប៉ាក់គីអៅ ចាប់ផ្ដើមទទួលប្រិយមិត្ដម្នាក់ដំបូងគឺលោក Michael Marley​ដែល​​​ជា​អ្នក​ការសែត របស់គេហទំព័រ Examiner.com ក៏ស្រាប់តែចោទសួរនូវសំណួរនេះឡើងមក​ ធ្វើ​ឲ្យប្រតិកម្មដល់លោក Bob Arum ក៏បញ្ជាឲ្យរំសាយកម្មវិធីចោលទាំងស្រុង ។ ចំណែកប៉ាក់គីអៅ ក៏បានធ្វើការសូមអភ័យទោស​សម្រាប់ការខកខានមិនបានទទួល ទូរស័ព្ទព្រោះតែមានបញ្ហានេះកើតឡើង ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ibtimes