ព័ត៌មានកីឡា៖ Real Madrid បង្កើតក្ដីសង្ឃឹមសាជាថ្មីដល់ Ronaldo ក្រោយពីស្ថានភាព ក្រឡាប់ចក្រមួយរយៈនេះ បានកើតឡើងបន្ដបន្ទាប់ ជាពិសេស ទំលាប់នៃការលេងរបស់ ក្រុមមានការថយចុះ ។

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើសេចក្ដីថ្លែងការណ៍មុនការប្រកួត របស់ក្រុម ជាមួយនឹង Schalke ក្នុងរដូវកាល Champions League ដោយលើកឡើងពីក្ដីសង្ឃឹមជាចំបងរបស់ក្រុម មកលើកីឡាករ Ronaldo ថា ខ្សែប្រយុទ្ធដ៏ឆ្នើមជម្រើសជាតិ ព័រទុយហ្គាល របស់គាត់ នឹង វិលទៅរកភាពល្អឥតខ្ចោះនៃជំនាញរបស់ខ្លួនវិញ ក្រោយពីមើលទៅឃើញថា កីឡាករដូចជាមានការធ្លាក់ចុះ នៃជំនាញ របស់ខ្លួន ដោយមិនបាន ស្វែងរកពិន្ទុបានទាល់តែសោះ ក្នុងការប្រកួត ៣ ដងចុងក្រោយនេះ ហេតុនេះហើយ ទើបមានការចោទសួរនៅសំណួរជាច្រើនទាក់ទងនិង ការលេងនេះ ។

បន្ថែមលើនេះ ប្រភពព័ត៌មានបានបន្ដទៀតថា ថ្ងៃស្អែកនេះគឺជាការប្រកួតរបស់ក្រុមម្ដងទៀតហើយ ហើយក៏ជាឱកាសបន្ទាប់ដែរ ដែលកីឡាករ ត្រូវសាងគុណសម្បត្ដិឡើងវិញ ។

Ronald ឆ្លងកាត់ ៣ ប្រកួតចុងក្រោយនេះ មិនទាន់បានបង្កើតពិន្ទុជូនក្រុមនៅឡើយទេ ខណៈដែលគាត់ចូលលេងពេញមួយការប្រកួត ជាមួយ Real Madrid ប៉ះជាមួយក្រុម Deportivo ហើយទទួលជ័យជំនះដោយពិន្ទុ ២ ទល់នឹង ០ ប៉ុន្ដែមិនមែនជា Ronaldoទេ ដែលបង្កើតពិន្ទុគឺ កីឡាករ Isco និង Benzema ។ ប៉ុន្ដែបើទោះបីជាយ៉ាងនោះក៏ដោយក្ដី ក៏ថ្នាក់ដឹកនាំក្រុម នៅតែផ្ដល់ក្ដីសង្ឃឹមចំពោះកីឡករ ដដែល ដោយមានទំនុកចិត្ដថាកីឡាករនឹងអាចស្វែងរកបានពិន្ទុជាថ្មីម្ដងទៀត នៅឱកាសប្រកួត ស្អែកនេះ ប៉ះជាមួយ Schalke។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី