ពោធិ៍សាត់៖ លោក មាជ សុវណ្ណារ៉ា សមាជិកគណបក្សសង្រ្គោះជាតិ រងរបួសស្រាលត្រង់ក្បាល ខណៈភរិយា រងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ រថយន្តបុករថយន្តនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅម៉ោង ២ និង៤៥នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥នេះ។ ទាំងលោក មាជ សុវណ្ណារ៉ា និងភរិយា កំពុងសង្រ្គោះនៅក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់។

សមត្ថកិច្ចខេត្តពោធិ៍សាត់ បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុរថយន្តរបស់លោក មាជ សុវណ្ណារ៉ា និងរថយន្ត មួយគ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា លុះដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងបណ្តាលឲ្យ លោក មាជ សុវណ្ណារ៉ា និងភរិយា ព្រមទាំងអ្នករួមដំណើរពីរនាក់ទៀត បានរងរបួសស្រាល់ និងធ្ងន់។

ជនរងគ្រោះរួមមាន៖ លោក មាជ សុវណ្ណារ៉ា រងរបួសស្រាល, អ្នកស្រី ចាន់ សុមាលី អាយុ ៣៤ឆ្នាំ ជាភរិយាលោក មាជ សុវណ្ណារ៉ា រងរបួសធ្ងន់, លោក ប៉ិន តុលា អាយុ ២៨ឆ្នាំ រងរបួសស្រាល និង លោក ឈឹម ចាន់ទ្រី រងរបួសស្រាលផងដែរ។

ក្រោយកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។ ដោយឡែកភា គីម្ខាងទៀត បានរត់គេចខ្លួនបាត់ហើយ។
លោក មាជ សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា រងរបួសបែកមុខ។

រថយន្តរបស់លោក មាជ សុវណ្ណារ៉ា ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ាក ឡង់គ្រីស័រ ពាក់ស្លកលេខ ប.មានជ័យ 2A:5531 រីឯរថយន្តម្ខាងទៀត ម៉ាក LUXIS 330 ពាក់ស្លាកលេខ សៀមរាប 2A.8290។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល