ភ្នំពេញ៖ តារាសម្តែងស្រស់សោភា សាច់សខ្ចីដូចបណ្តូលចេក កញ្ញា ហ្វីហ្វី ត្បិតតែទើបតែ ចូលប្រឡូកក្នុងអាជីពអ្នកសិល្បៈ និងកំពុងក្រសោមទាញយកឱកាសទីផ្សាល្បីឈ្មោះ នៅក្នុងវិស័យសិល្បៈ ក៏ពិតមែនតែបានធ្វើឲ្យ ទស្សនិកជនដាក់ការចាប់អារម្មណ៍ខ្លាំង គួរសមលើរូបនាងតាមរយៈភាពសិចស៊ីហ៊ាងលះបង់សាច់ខ្ចី ត្រង់ចំណុចសំខាន់ៗ ឲ្យទស្សនិកជនបានឃើញ មើលកំសាន្តលេងអារម្មណ៍។

តារាស្រីនិយមលេងខ្លួន សិចស៊ីបញ្ចេញចង្អូដើមទ្រូង និងគល់ភ្លៅសាច់សខ្ចីដូចបណ្តូលចេក ឲ្យមហាជនបានមើលលេង Free…កញ្ញា ហ្វីហ្វី បច្ចុប្បន្នឃើញថា អាជីពសិល្បៈរបស់នាងកំពុងតែ មានហាងឆេងទីផ្សារខ្ពស់គ្រាន់ បើក្នុងវិស័យសម្តែង។ ម្យ៉ាងទៀតក្នុងរយៈពេល ចុងក្រោយនេះ តារាចម្រៀងស្រីកញ្ញា ហ្វីហ្វី ក៏យឺអ៊ុនខ្ពស់ មិនធម្មតាឡើយជាមួយភាពហ៊ឺហារ ជាមួយដោយការប្រើប្រាស់សម្ភារៈ មានតម្លៃថៃ្លៗដើម្បីប្រណាំងប្រជែង តារាស្រីឯទៀត។

ជាមួយគ្នានេះបើងាក់ទៅមើល នៅលើទំព័រទំនាក់ទំនងហ្វេសប៊ុក របស់តារាស្រីកញ្ញាហ្វីហ្វី វិញ គឺនាងតែងបញ្ចេញនូវ រូបថតសិចស៊ីមានភាពហ៊ឺហារប្លែកៗគ្នាជាច្រើនបន្តបន្ទាប់ ព្រមជាមួយការលេងស្តាយម៉ូដសម្លៀកបំពាក់ សម្ញែងសម្ភារៈមានតម្លៃថ្លៃ បង្អួតមិត្តភក្តិលើហ្វេសប៊ុក។ សកម្មភាពបង្ហាញពីភាពហ៊ឺហារ របស់កញ្ញា ហ្វីហ្វី ពេលនេះបានធ្វើឲ្យអ្នកគាំទ្រ មួយចំនួនលើកឡើងថា ទំនងតារារូបនេះទទួលបាន ការឧបត្ថម្ភជ្រោមជ្រែងពីប្រភពពីក្រោយខ្ទង ណាមួយហើយមើ លទៅ ។

ប្រភពពីរង្វង់អ្នកសិល្បៈខ្លះ បានលើកឡើងថា ហ្វីហ្វី ចា ប់តាំងពីលេចដំណឹងស្នេហ៍ ជាមួយបុរសអ្នកជំនួញក្រៅស្រុក ដែលជាអានិកជនខ្មែរ-អាមេរិកនោះមកឃើញថានាងដូចជា មានយឺអ៊ុនខ្ពស់ខ្លាំងណាស់ ហើយបើក្រឡេកមើលពីជីវភាព របស់នៅផ្ទាល់ខ្លួនខាងក្រៅ ឯណោះវិញ ស្រីស្រស់រូបនេះក៏កំពុងតែមានសេចក្តីសុខជាមួយ នឹងភាពហ៊ឺហារនៃការលេងខ្លួន សម្ភារៈនិយមផងដែរ។

ប្រភពបន្តថាស្ថិតក្នុងស្ថានភាពបែបនេះ តារាសម្តែងមុខស្រស់ហ្វីហ្វី អាចនឹងទទួលបានការឧបត្ថម្ភ ពីអ្នកនៅពីក្រោយខ្នងរាល់ ភាពហ៊ឺហារទាំងនេះ ។ ដោយហេតុថាថ្មី កន្លងមកធ្លាប់មានដំ ណឹងថា អ្នកជំនួញឆ្លងទ្វីបក្រៅស្រុកពេញចិត្តចង់យកធ្វើ ជាគូស្នេហ៍ដោយសន្យាផ្តល់ គ្រប់យ៉ាងឲ្យនាងព្រមទាំងធានាចង់រៀបកា រជាមួយដើម្បីយកចេញ ទៅក្រៅស្រុកទៀតផង។

គេហទំព័រ Looking TODAY នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ នេះមិនទាន់អាច ទំនាក់ទំនងដើម្បីសុំការបកស្រាយ ជុំវិញការលើកឡើងនេះបាននៅឡើយទេ។ ដូច្នេះ LookingTODAY និងព្យាយាមស្វែងរកការបំភ្លឺ ពីកញ្ញា ហ្វីហ្វី នៅពេលក្រោយដើម្បី ទទួលបានព័ត៌មានកាន់តែច្បាស់ពីនាង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល