ព័ត៌មានអន្តរជាតិ ៖ លើលោកនេះ អាច និយាយាបានថា គ្មាន អ្វី ទំនើបនិងអស្ចារ្យទៀតនោះទេ នៅ ពេលដែល សណ្ឋាគារមានវត្តមាននៅលើអាកាស ពោល មាននៅលើយន្តហោះឯកជន ដំបូងគេផ្ទាល់ តែម្តង ប៉ុន្តែ ពុំមានឈុតបន្ទប់គេង រាត្រីទឹកឃ្មុំនោះទេ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Four Seasons ជោគជ័យលើវិស័យ ទេសចរណ៍ ជំនាញបដិសណ្ឋារកិច្ច ស្នាក់ នៅ និងរីសត ទទួលស្គាល់នូវភាពល្បីល្បាញ របស់ ខ្លួនលើ ពិភពលោកនេះ បាន សន្យាអោយដឹងថា ខ្លួននឹងនាំយក សេវាស្នាក់នៅ សណ្ឋាគារលំដាប់ផ្កាយទំនើបបំផុត ទៅលើយន្តហោះ ប្រភេទ Boeing 757 ដែលធ្លាប់តែមានបទពិសោធន៍ហោះហើរ រយៈកំពស់ខ្ពស់ដល់ទៅ ៣០,០០០ ហ្វឺត ។

ក្រុមហ៊ុន Four Seasons ដែល មាន មូល ដ្ឋាន នៅទីក្រុង Toronto ប្រទេស កាណាដា ទើប តែចេញ ផ្សាយនូវរូបភាព និងវីដេអូ ជាលើកដំបូងរបស់ខ្លួន ស្តីពីរូបភាពជាក់ស្តែង ទាំងស្រុង ទាំងក្នុងនិងក្រៅ យន្តហោះ បំពាក់ទៅដោយសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងនោះ មាន ត្រឹមតែ ៥២ កៅអី តែប៉ុណ្ណោះ ជាមួយនឹងការរចនាម៉ូតដ៏អស្ចារ្យ និង ទំនើបបំផុត ។

សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា យន្តហោះឯកជនមួយនេះបម្រុងនឹងហោះប្រតិបត្តិការ របស់ខ្លួន នាដើមខែ កុម្ភៈ ឆ្នាំ ២០១៥ ។ បន្ថែមពីលើនេះ ប្រភពពីសារ ព័ត៌មាន ស៊ីអិនអិន ចុះផ្សាយ បន្តអោយដឹងថា សេវាកម្ម ឥលូវនេះ ទទួលបានការកក់ទុកមុន នូវដំណើរ កំសាន្តជុំវិញ ពិភពលោក ឆ្នាំ ២០១៦ តាមរយៈជើងហោះហើរ យន្តហោះប្រណិតលើលោកមួយនេះ ។

ដំណើរពនេចរ ជំហានដំបូង គឺមានរយៈពេល ២៤ ថ្ងៃ មាន ៩ គោលដៅ ក្នុងនោះ គឺចាប់ផ្តើម ពីទីក្រុង Los Angeles និងបញ្ចប់ចុះចត នៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ។ ជាមួយ នឹងតម្លៃថ្លៃដល់កំពូល ១៣២,០០០ ដុល្លារក្នុងមួយនាក់ លោកអ្នកអាចធ្វើដំណើរ កំសាន្តលើពិភពលោក តាមរយៈគោលដៅ សំខាន់ៗមួយចំនួន រួមមានដូចជា Hawaii, Bora Bora, Sydney, Bali, northern Thailand, Mumbai និង Istanbul អមជាមួយនឹងសេវាកម្មស្នាក់នៅ លំដាប់កំពូលដែល លោកអ្នក នឹងមិនអាចបំភ្លេចបាន ៕

<object width="493" height="422" data="http://www.youtube.com/v/dyPIK-Xy6q8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/dyPIK-Xy6q8&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន