ព័ត៌មានអន្តរជាតិ ៖ Korean Air ក្រុមហ៊ុនអាកាសចរណ៍ប្រទេសកូរ៉េនោះ គូសបញ្ជាក់ឲ្យដឹងថា Guidelines ឬ គោលការណ៍ណែនាំរបស់ក្រុមហ៊ុនខ្លួន នឹងត្រូវសម្រួលឡើងវិញ ក្នុងន័យ បង្កលក្ខណៈ ងាយស្រួលដល់ក្រុមសហសេវិកដែលបម្រើការលើយន្តហោះនោះ ឲ្យមានការឆ្លើយតបឲ្យចំគោលដៅ អំឡុងពេលដែលមានជម្លោះនៅលើយន្តហោះ ក្រោយពីមានការរិះគន់យ៉ាងចាស់ដៃ ទាក់ទិនទៅនឹង និតិវិធីក្នុងការគ្រប់គ្រងជម្លោះរបស់ក្រុមសហសេវិកខ្លួន នៅលើយន្តហោះកាលពីពេលកន្លងទៅនេះ។

តារាចម្រៀងអាមេរិក លោក Richard Marx ដែលត្រូវបានគេស្គាល់ឈ្មោះ តាមរយៈការផ្ទុះបទដ៏ល្បី របស់លោក Right Here Waiting នោះកាលពីសប្តាហ៍កន្លងទៅ លោកបានជួុយអន្តរាគមន៍ជួយសំរួល ដល់ក្រុមការងារសហសេវិក ក្នុងការទប់ស្កាត់ បុរសជាអ្នកដំណើរនៅលើយន្តហោះដ៏រំខានម្នាក់ នៅ លើជើងយន្តហោះ ក្រុមហ៊ុន Korean Air ដែលហោះពី ហាណូយ ទៅ សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ លោក Marx បន្តឲ្យដឹងថា ក្រុមការងារបម្រើការលើយន្តហោះ បើនិយាយពីការហ្វឹកហ្វើនឆ្លើយតប ទៅនឹងអ្នកដំណើរដ៏រំខាននោះ គឺអន់ជាខ្លាំង ហើយបើនិយាយពីឧបករណ៍អន្តរាគមន៍បង្ក្រាបអ្នក ដំណើរទាំងនោះវិញ រឹតតែមិនបាច់និយាយ ។ យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍កូរ៉េខាងលើ ក៏ បានគូសបញ្ជាក់បន្ថែមឲ្យដឹងថា ខ្លួននឹងធ្វើការកែសម្រួលឡើងវិញដូចគ្នា ពីការអនុញ្ញាតឲ្យមានការ ប្រើប្រាស់កាំភ្លើងឆក់នៅលើយន្តហោះ ។

សេចក្តីថ្លែងការណ៍ពីក្រុមហ៊ុនអាកាសចរណ៍ឲ្យដឹងថា ក្រុមហ៊ុន Korean Air នឹងអន្តរាគមន៍ឲ្យបាន សមរម្យបំផុត និងនិតិវិធីបំផុត ឆ្លើយតបទៅនឹងរាល់អំពើហឹង្សា/ជម្លោះណាមួយ ដែលបានកើតឡើង ឈានទៅដល់ការគម្រាមគំហែងដល់ការហោះហើរទាំងស្រុង ។

ជាផ្នែកមួយនៃការផ្លាស់ប្តូរ ក្រុមហ៊ុនអាកាសចរណ៍ឲ្យដឹងថា ខ្លួននឹងបង្វឹកក្រុមការងារបម្រើការលើ យន្តហោះបន្ថែមទៀត ក៏ដូចជា បន្ថែមកំលាំងការងារបម្រើការលើយន្តហោះ ជាមនុស្សប្រុស ខណៈ មានការតាំងចិត្តហោចណាស់ ក៏ត្រូវមានបុរសជាអ្នកបម្រើការងារលើយន្តហោះឲ្យបានម្នាក់ ក្នុងមួយ ជើងយន្តហោះធ្វើដំណើរ ។

ប្រពន្ធតារាចម្រៀង Marx គឺលោកស្រី Daisy Fuentes ដែលបានធ្វើដំណើររួមគ្នា កាលពីសប្តាហ៍មុន ជាមួយនឹងស្វាមីនោះ ឲ្យដឹងថា ក្រុមការងារបម្រើការលើយន្តហោះខាងលើ ពិតជាចេះប្រើកាំភ្លើងឆក់ នោះទេ ហើយបើនិយាយពីការចាប់ចងដោយប្រើខ្សែពួរវិញ រឹតតែមិនចេះថែមទៀត ។ ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍លើកឡើងឲ្យដឹងថា ដោយយោងតាមច្បាប់ដែលត្រូវបានអនុម័តជាផ្លូវការ ស្រាប់នោះ គឺថា កាំភ្លើងឆក់ ត្រូវបានដាក់កំហិត/កំណត់ ក្នុងការប្រើប្រាស់ ល្គិកណាមានករណី អាសន្នខ្លាំង ដែលឈានទៅដល់ការគម្រាមគំហេងអាយុជីវិតអ្នកដំណើរ ក៏ដូចជាក្រុមការងារ ទើប តម្រូវឲ្យប្រើប្រាស់ជាចាំបាច់ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី