(ភ្នំពេញ)៖ បន្ទាប់ពីមន្ទិលសង្ស័យ នូវវត្តមានរបស់តារាចម្រៀង ខេមរៈ ស្រីពៅ មិនបាននៅក្នុងផ្ទះឯស្រុកកំណើត និងនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសក្ដីបារម្មណ៍ចំពោះស្ថានភាពជំងឺ កាន់តែធ្វើឲ្យអ្នកគាំទ្រ ពុះកញ្ជ្រោលខ្លាំងឡើងនោះ ថ្មីៗនេះ តារាចម្រៀងថ្ពាល់ខួច ខេមរៈ ស្រីពៅ បានបញ្ចេញសារខ្លីៗ ក្នុងPage Facebook របស់នាង បញ្ជាក់ថា នាងក៏មានក្ដីនឹករឭកដល់អ្នកគាំទ្រដូចគ្នា ហើយស្ថានភាពជំងឺរបស់នាង ក៏បានធូរស្បើយច្រើនដែរ ខណៈដែលទីតាំងដែលនាងផ្ញើសារ ត្រូវបានគេមើលដឹងថា ចេញពីប្រទេសថៃ។

ក្នុង Page Facebook របស់តារាចម្រៀង ខេមរៈ ស្រីពៅ ដែលកំពុងតែមានព័ត៌មានបាញ់ស្រោចលើរូបនាង ជុំវិញស្ថានភាពជំងឺ និងការបាត់មុខយ៉ាងអាថ៌កំបាំង បង្កឲ្យអ្នកគាំទ្រចោទសួរ ដេញដោលគ្នាទៅវិញទៅមកនោះ បានសរសេរសារខ្លីៗបង្ហោះ នៅម៉ោង ៨៖៤៩នាទីព្រឹក ថ្ងៃទី២៥ ខែមករានេះ ថា «Hi» ។ ដោយឡែកនៅថ្ងៃទី២៤ ខែកុម្ភៈ ម្សិលមិញនេះ នៅម៉ោង៧៖៥៨នាទីព្រឹក នាងបានសរសេរថា«ធូរហើយ Fans» និងនៅម៉ោង៧៖៣៨នាទីព្រឹក ពីម្សិលមិញដូចគ្នា នាងបានសរសេរថា «នឹកណាស់Fan» ។

តាមរយៈសារខ្លីៗបែបនេះ ត្រូវបានអ្នកចូលចិត្តលេង សង្គមហ្វេសប៊ុក បានលើកឡើងថា ខេមរៈ ស្រីពៅ កំពុងតែព្យាយាមចេញមុខបកស្រាយ បន្តិចម្ដងៗ ដើម្បីឲ្យមហាជនបានដឹង ពីសុខទុក្ខរបស់នាង ខណៈអ្នកគាំទ្រជាច្រើន នៅតែគិតថា បងប្អួនបង្កើត និងមាមីង ជាសាច់ញាតិរបស់នាង កំពុងតែបង្វែការពិត និងព្យាយាមលាក់បាំង រឿងរ៉ាងទាំងអស់ទាក់ទងនឹង ខេមរៈ ស្រីពៅ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ភ្នាក់ងារព័ត៌មាន Fresh News និងគេហទំព័រ កម្សាន្ត Khmertalking បានចុះមកដល់គេហដ្ឋាន របស់នាងផ្ទាល់តែម្តង ស្ថិតនៅក្នុងភូមិគរ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីបញ្ជាក់មន្ទិលសង្ស័យ ដល់មហាជនដែលធ្លាប់តែគាំទ្រនាង ទូទាំងប្រទេសឲ្យដឹងការពិត ដែលបានជួបជាមួយនឹង ជីដូន ម្តាយមីងបង្កើត និងបងប្អូនជីដូនបង្កើត របស់នាង ។

ជាការពិតទោះបី ជាថ្មីៗនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានចេញវីដេអូឃ្លីប បកស្រាយជុំវិញស្ថានភាពជំងឺ របស់ ខេមរៈ ស្រីពៅ ដើម្បីបំបាត់ពាក្យចចាមអារ៉ាម ដែលកំពុងផុសផុលពេញផ្ទៃប្រទេសនេះក្តី ក៏មហាជនទូទៅនៅតែមានចម្ងល់ និងមន្ទិលសង្ស័យឥតដាច់ និងបារម្ភកាន់តែខ្លាំង ចំពោះសុខភាពរបស់នាង ខណៈដែលនាងមិនបានចេញមុខ បំភ្លឺផ្ទាល់ ដោយខ្លួនឯង ។

ជាក់ស្តែងភ្នាក់ងារសារព័ត៌មាន Fresh News និងគេហទំព័រ Khmertalking បានចុះ មកដល់គេហដ្ឋានរបស់តារាចម្រៀង ខេមរៈ ស្រីពៅ និងបានជួបជាមួយបងប្អូន ដោយអ្នកទាំងអស់គ្នានោះ បានសម្ដែងការភ្ញាក់ផ្អើល ចំពោះព័ត៌មានចចាមអារ៉ាមខាងលើ និងបានបង្ហាញក្តីអាណិតអាសូរ ចំពោះ ស្រីពៅ ថា មិនគួរណាមានព័ត៌មាន បែបនេះកើតឡើងលើខ្លួននាងឡើយ ។

ម្តាយមីងបង្កើតរបស់ ខេមរៈ ស្រីពៅ គឺអ្នកស្រី ធុច ស្រីនាង បានប្រាប់ដោយផ្ទាល់ថា «ចា៎ ទេ! ស្រីពៅ អត់មានឈីអីទេ ខ្ញុំមានអារម្មណ៍ឆ្ងល់ថា ម៉េចក៏មានព័ត៌មាន គេនិយាយបំផ្លើសចឹង? ប៉ុន្តែខ្ញុំគិតថា គេចង់និយាយអី ក៏និយាយទៅ ។ ស្រីពៅ ពិតជាឈឺមែន ខ្ញុំអត់ប្រកែកទេ វារលាកបំពង់ក ក្រពះ និងពោះវៀន អត់ស្រួល ណាមួយគ្នាមិនសូវហូបបាយផងអូន..! បើខែនេះរវល់អ៉ីចឹងទៀត គឺអត់សូវញ៉ាំបាយតែម្តង» ។

ទោះជាយ៉ាងណា ម្តាយមីងរូបនេះ បានអះអាងថា ខេមរៈ ស្រីពៅ មិនបាននៅផ្ទះនោះទេ ទោះជាមានរឿងផ្ទុះឡើង លើរូបនាងក្តី ពោលគឺនាងកំពុងរស់នៅភ្នំពេញ និងចេញចូល ទៅកាន់ប្រទេសថៃញឹកញាប់ ដើម្បីព្យាបាលជំងឺរលាកក្រពះ ពោះវៀន និងបំពង់ក ។

សាច់ញាតិខាងលើ បានបញ្ជាក់ទៀតថា ស្ថានភាពជំងឺរលាកក្រពះ ពោះវៀន និងបំពង់ករបស់ ខេមរៈ ស្រីពៅ បានធូរស្រាលច្រើនជាងមុនហើយ និងសូមបដិសេធទាំងស្រុងចំពោះព័ត៌មានថា នាងឈឺធ្ងន់ ហើយអ្នកជិតខាងដែលទម្លាយព័ត៌មាននេះ គឺដោយសារភាពច្រណែន ក៏គ្មាននោះដែរ។

ព័ត៌មាននេះ គ្រាន់តែជាការអះអាងផ្ទាល់ របស់សាច់ញាតិនាង នៅឯស្រុកកំណើតតែប៉ុណ្ណោះ ដោយឡែកទស្សនិកជន ដែលធ្លាប់គាំទ្រនាងគ្រប់មជ្ឈដ្ឋានទាំងអស់ នៅតែទទូចចង់ឲ្យ ខេមរៈ ស្រីពៅ ចេញមុខបកស្រាយដោយផ្ទាល់ ដើម្បីបង្ហាញការពិត ឲ្យសាធារណជនទូទៅដឹងថា «នាងពុំមានជំងឺធ្ងន់ធ្ងរ ប្រាកដមែន»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី