សុខភាព៖ ខួរក្បាលប្រៀប បាននឹងស្ដេច គ្រប់គ្រងអាណាចក្រ នៃរាងកាយ ព្រោះជាអ្នកបញ្ជា គ្រប់យ៉ាងឲ្យដំណើរ ទៅតាមរបៀបរៀបរយ តែបើយើងមិនថែរក្សាវា ឲ្យមានលំនឹងទេ វានឹងមានទុក្ខទោស យ៉ាងច្រើន នៅពេលដែល យើងមាន វ័យកាន់តែជ្រេ ដូចជាជំងឺវង្វេងវង្វាន់ ភ្លេចភ្លាំង អាចលែងដឹង លែងចងចាំ សូម្បីតែខ្លួនឯងថា ជាអ្នកណា ។

ខាងក្រោមនេះ ជាទំលាប់ចង្រៃដប់យ៉ាង ដែលបំផ្លាញខួរក្បាល អ្នកដោយប្រយោល ៖
១ មិនញុំាអាហារពេលព្រឹក ៖ អ្នកដែលមិនញុំាអាហារពេលព្រឹក នាំឲ្យជាតិស្ករ ក្នុងឈាមធ្លាក់ចុះ និងធ្វើឲ្យសរសៃ ឈាម ដឹកនាំសាធាតុចិញ្ចឹម ទៅខួរក្បាលមិនគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលចុះខ្សោយ ជាលំដាប់ ដូចនេះត្រូវញុំាអាហារ ពេលព្រឹកឲ្យបានទៀងទាត់ ។

២ ហូបច្រើនពេក ៖ ពេលហូបក៏មិនប្រាកដថា ល្អដែរ ពេលដែលអ្នកទទួលទាន លើសកំណត់តាមតម្រូវការ ហើយការ ហូបលើសកម្រិតដូចជា ពពួកប៊ូហ្វេជាដើមនេះ ធ្វើឲ្យ សរសៃឈាម ទៅចឹញ្ចិមខួរក្បាល អ្នករឹង នឹងធ្វើឲ្យប្រាជ្ញាស្មារតី អ្នកចុះខ្សោយ ។

៣ ការជក់បារី៖ មិនត្រឹមតែបំផ្លាញសួតខ្លួនឯង និង អ្នកដទៃទេ វាថែមទាំងធ្វើឲ្យខួរក្បាល កាន់តែរួញ នឹងងាប់ កោសិការ ប្រសាទ ហើយប្រឈមយ៉ាងខ្ពស់ ជាមួយជំងឺ Alzhiemer វង្វេងវង្វាន់ ។

៤ ហូបស្ករច្រើនជ្រុល ៖ ហូបស្ករ មិនសំដៅលើស្ករ ឬស្ករត្នោត ដែលលក់លើទីផ្សារទេ តែជាអាហារដែលរំលាយទៅជា ស្ករមានដូចជា បាយ ដំឡូងជាដើម ។ ស្ករច្រើនលើសលប់នោះ ធ្វើឲ្យដំណើរស្រូបយក ប្រតេអ៊ីន និងសាធាតុ ចិញ្ចឹមធ្លាក់ចុះ ប្រឈមជាកង្វះសារធាតុចិញ្ចឹម ក៏រួមចំនែកជាមួយ ការចិញ្ចឹមខួរក្បាលផងដែរ ។

៥ ការបំពុលដោយផ្សែងពុល៖ ជាការពិតខួរក្បាល ត្រូវខ្យល់បរិសុទ្ធច្រើនជាងផ្នែកណាៗ ទាំងអស់ នាំរាងកាយ ការស្រូបផ្សែងពុលនានា មិនថា ផ្សែងធូប ផ្សែងឡាន ក្លិនលូ ធ្វើឲ្យអុកស៊ីហ្សែន ទៅចិញ្ចឹមខួរក្បាល មិនគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលចុះខ្សោយ ជាលំដាប់ ដូចនេះអ្នកគួរតែឆ្លៀតពេល ទៅស្រូបយកខ្យល់អាកាស បរិសុទ្ធតែស្រុកស្រែ ជនបទ ដើម្បីឲ្យខួរក្បាលស្រលះល្អ ។

៦ គេងតិចពេក ៖ សម័យ Facebook មនុស្សម្នាលែងយកចិត្តទុកដាក់ លើការដេកពួនដូចមុន ធ្វើឲ្យការគេង កាន់តែតិចទៅៗ ។ ការគេងធ្វើឲ្យខួរក្បាល បានសំរាក ការគេងតិចៗ មានរយៈពេលយូរទៅ ធ្វើឲ្យកោសិការខួរក្បាល ស្លាប់ ។

៧ គេងគ្របមុខ ៖ មនុស្សមួយចំនួនចូលចិត្តគេង ដោយគ្របមុខជិត តែគេមិនដឹងថា ការគ្របមុខជិតឈឹង ដូច មនុស្សស្លាប់ ធ្វើឲ្យការដកដង្ហើម មិនបានបានល្អទេ ព្រោះសម្បូរទៅដោយ Carbone dioxide ហើយអុកស៊ីហ្សែន ថយចុះ ។

៨ ប្រើខួរក្បាល ពេលកំពុងតែឈឺ ៖ ពេលកំពុងតែមានជំងឺ ហើយនៅតែបន្តធ្វើការ និង រៀនសូត្រ បែបខ្លាំងទៀត អ្នកមិនខុសពីយកកំាបិត កាប់ក្បាលខ្លួនឯងទេ ព្រោះពេលឈឹគ្រប់អវៈយវៈ ត្រូវការសម្រាក ពិសេសខួរក្បាល ។

៩ មិនសូវចេះគិតវែងឆ្ងាយ ៖ ការគិតវែងឆ្ងាយ ឬវិភាគរឿងអ្វីមួយ មិនត្រឹមតែធ្វើឲ្យយើងជោគជ័យ ទេ តែជាលំហាត់ខួរ ក្បាលមួយដ៏ល្អ ដែលមនុស្សគ្រប់គ្នា គួរតែធ្វើ ។

១០ ការមិននិយាយចេញមកក្រៅ៖ មនុស្សដែលមិនសូវបញ្ចេញ យោបល់ច្រើន ធ្វើឲ្យខួរក្បាលគាត់កាន់តែស្ពឹក ស្រពោន ដូចការដែល គេមិនចង់បើកមាត់ដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល