ព្រៃវែង : លោកឧត្តមសេនីយ៏ ម៉ែន សីុប៊ន មេបញ្ជាការអាវុធហត្ថ ខេត្តព្រៃវែង បានបញ្ជាក់នៅយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥នេះថា កាលពីល្ងាចមិញ កម្លាំងរបស់លោក បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប និងចាប់ខ្លួន មុខសញ្ញាជួញដូរគ្រឿងញៀន ប្រុស្រី២នាក់ ផ្ទះសំណាក់ ភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។

លោកឧត្តមសេនីយ៏មេបញ្ជាការបានបញ្ជាក់ថា ជនសង្ស័យ ទី១ ឈ្មោះ យ៉ន យន្ទ័ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង និងទី២ឈ្មោះ មិត្ត សំណាង ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិជើងទឹក សង្កាត់ជើងទឹក ក្រុងព្រៃវែង។

ក្រោយការចុះទៅបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងរបស់លោក បានដកហូត ម្សៅក្រាម ពណ៌សចំនួន២កញ្ចប់ និងឧបករណ៌ សម្រាប់ជក់មួយចំនួនផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល