CamNews

ឆ្នាំនេះផល​ទុរេន​ថយ​ចុះ​ ​ប៉ុន្តែ​លក់​បាន​ថ្លៃ

យោង​តាម​នាយកដ្ឋាន​កសិកម្ម​ខេត្ត​ ​ទិន្ន​ផល​ទុរេ​ននៅ​ខេត្តកំពត​ ​និង​ខេត្ត​កំពង់ចាម​នឹង​ថយ​ចុះ​នៅ​ឆ្នាំនេះ​ ​ដោយសារ​កត្តា​អាកាសធាតុ​មិន​អំណោយផល​។​

​លោក​ ​ហ៊ាន​ ​ង៉ន​ ​អនុប្រធាន​នាយកដ្ឋាន​កសិកម្ម​ខេត្តកំពត​ ​បាន​ថ្លែង​ថា​ទិន្នផល​នឹង​មិន​ទទួល​បាន​ក្នុង​កម្រិតខ្ពស់​ដូច​ឆ្នាំមុន​ទេ​។​

​លោក​បាន​និយាយ​ថា​ ​”​អាកាសធាតុ​ក្តៅ​ខ្លាំងពេក​នៅ​ឆ្នាំនេះ​ ​មិន​អំណោយផល​ល្អ​សម្រាប់​ការ​ដាំដុះ​ទុរេ​ន​ទេ​”​ ​។​ ​”​ធុរេ​ន​ត្រូវការ​អាកាសធាតុ​ត្រជាក់​ដើម្បី​លូតលាស់​ល្អ​។​ ​”​

ទោះជាយ៉ាងណា​ក៏ដោយ​ ​លោក​បាន​និយាយ​ថា​ ​តម្រូវការ​ផ្លែ​ទុរេ​ន​នៅតែ​មាន​ភាព​ខ្លាំងក្លា​។​ ​លោក​បាន​មានប្រសាសន៍​ថា​ ​”​បន្ទាប់ពី​ការ​ប្រមូល​ផល​ ​ឈ្មួញ​ជាច្រើន​បា​នក​ម្មង់​ទិញ​ ​ហើយ​យើង​បាន​លក់​ចេញ​យ៉ាង​ឆាប់រហ័ស​តាម​តម្រូវការ​”​ ​។​

​លោក​ ​ង៉ន​ ​បាន​ថ្លែង​ថា​ផ្លែ​ទុរេ​ន​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​ ​២២.០០០​ ​រៀល​ទៅ​ ​៥០.០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​។​ ​លោក​បាន​កត់សម្គាល់​ថា​តម្លៃ​នេះ​ខ្ពស់​ជាង​កាលពី​ឆ្នាំមុន​ ​ដែល​លក់​បានតែ​ ​១៨.០០០​ ​រៀល​ ​ទៅ​ ​២០.០០០​ ​រៀល​ប៉ុណ្ណោះ​។​

លោក​ ​ស៊ុន​ ​ថាវរៈ​ ​ប្រធានមន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម​ ​ក៏បាន​ថ្លែង​ផង​ដែរ​ថា​ទិន្នផល​ទំនងជា​នឹង​ធ្លាក់ចុះ​ ​ដោយសារ​អាកាសធាតុ​។​

​លោក​និយាយ​ថា​ ​ទុរេ​ន​នៅ​ខេត្ត​កំពង់ចាម​បច្ចុប្បន្ន​លក់​បាន​ដល់​ ​២៥.០០០​ ​រៀល​ ​ក្នុង​មួយ​គីឡូក្រាម​។​

​លោក​បាន​បន្ថែម​ថា​ផ្លែ​ទុរេ​ន​នេះ​ ​ត្រូវ​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ ​៤០០​ ​ហិ​ក​តា​ ​នៅក្នុង​ស្រុកចំការ​លើ​ ​និង​ស្រុក​ស្ទឹងត្រង់​។​

​លោក​ ​ង៉ន​ ​និង​លោក​ ​ថាវរៈ​ ​បាន​និយាយ​ថា​ពួកគេ​ចង់​ឃើញ​ផ្លែ​ទុរេ​នទទួល​បាន​ ​ជា​ផ្លែឈើ​តំណាង​ទីតាំង​ភូមិ​សាស្រ្ត​ ​(​GI​)​ ​នា​ពេល​អនាគត​ ​ដែល​នឹង​ជួយការ​ពារ​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​។​

​លោក​ ​អប់​ ​រ៉ា​ឌី​ ​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ ​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​ថា​ ​ទុរេ​ន​កំពត​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​ជា​ផលិតផល​ដែល​មាន​សក្តា​នុ​ពល​ ​តំណាង​ឲ្យ​ទីតាំង​ភូមិសាស្ត្រ​ ​(​GI​)​ ​ប៉ុន្តែ​យើង​មិនទាន់​ធ្វើការ​សម្រាប់​ដាក់ពាក្យ​ ​ស្នើសុំ​សម្រាប់​ស្លាក​សញ្ញា​នេះ​ ​នៅឡើយ​ទេ​។​

​ក្រៅពី​ខេត្តកំពត​ ​និង​ខេត្ត​កំពង់ចាម​ ​ទុរេ​នក៏​ត្រូវ​បាន​ដាំដុះ​នៅ​ខេត្ត​កែប​ ​និង​ខេត្តបាត់ដំបង​ផង​ដែរ​។​ ​ធុរេ​នក​ម្ពុ​ជា​អាច​ផ្គត់ផ្គង់​បានតែ​នៅក្នុង​ស្រុក​តែប៉ុណ្ណោះ​។​

​រដូវ​ប្រមូល​ផល​ទុរេ​ននៅ​ខេត្តកំពត​ ​ចាប់ពី​ពាក់កណ្តាល​ខែមេសា​ ​ដល់​ខែមិថុនា​ ​ខណៈ​ពេល​ដែល​ខេត្ត​កំពង់ចាម​ ​ចាប់ផ្តើម​នៅ​ខែឧសភា​ ​និង​បញ្ចប់​នៅ​ខែកក្កដា​ ៕

ប្រភព ៖ khmertimes