(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ដែលជាអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គ្រោងនឹងធ្វើសន្និសីទកាសែតមួយ នៅសណ្ឋាគាសាន់វ៉េ នាម៉ោង២៖០០រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ ពាក់ព័ន្ធនឹង ដំណើរការនៃការប្តឹង លោក កឹម សុខា អនុប្រធាន គណបក្សសង្រ្គោះជាតិ។

នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ថា «នាងខ្ញុំ នឹងបើកធ្វើសន្និសីទសារព័ត័មាន ស្តីអំពី "ដំណើរការនៃបណ្តឹង ប្តឹងលោក កឹម សុខា" ថ្ងៃទី២៣នេះ ម៉ោង២ រសៀល នៅសណ្ឋាគាសាន់វ៉េ សូមគោរពអញ្ជើញ បងប្អូនអ្នកសារព័ត៌មានចូលរួម»។

កន្លងទៅ កញ្ញា ធី សុវណ្ណថា បានចោទថា ម្ចាស់សំឡេងខ្សែអាត់ដែលគេជឿថាជា លោក កឹម សុខា និងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ បានបរិហារកេរ្តិ៍របស់នាង។ នាងចាត់ទុកថា ការសន្ទនារវាងអ្នកទាំងពីរដោយនិយាយដើមរបស់នាង ហើយបែកធ្លាយជាសាធារណៈ គឺជាការធ្វើឱ្យប៉ះពាល់ដល់កិត្តិយសផ្ទាល់ខ្លួន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី