(ប៉េកាំង)៖ វិចារណកថាមួយ ដែលចេញផ្សាយដោយកាសែត ទីភ្នាក់ងារព័ត៌មានផ្លូវការណ៍របស់ចិន បានចំអកឡកឡឺយ ដល់ប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ថាជាស្ត្រី «ជ្រុលនិយម ឬរចនាបទជ្រុលនិយម» ក៏ដោយសារតែគាត់ជាមនុស្សស្រី ដែលមិនទាន់រៀបការ ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែឧសភា។

នៅក្នុងវិចារណកថា ដែលចេញផ្សាយដោយសារទីភ្នាក់ងារ សារព័ត៌មានស៊ិនហួ បានលើកឡើងថា លោកស្ត្រី Tsai Ing-wen ជាមនុស្សមិនទាន់រៀបការ ខ្វះភាពកក់ក្ដៅក្នុងគ្រួសារ ខ្វះអារម្មណ៍ស្និទ្ធស្នាល ជីវិតមនោសញ្ចេតនា ដូច្នេះហើយទើបគាត់ប្រកាន់គោលគំនិត ជ្រុលនិយមខុសប្រក្រតី។

ជាងនេះទៅទៀត នៅក្នុងវិចារណកថា បានសរសេរថា ក្នុងនាមជាអ្នកនយោបាយស្ត្រី ដែលមិនទាន់រៀបការ គឺបន្ទុកនូវផ្លូវអារម្មណ៍ច្រើន ដោយសារតែគ្មានស្នេហា ក្ដីស្រឡាញ់ គ្រួសារ ដូច្នេះគាត់នឹងបង្ហាញអារម្មណ៍ របស់គាត់ទៅតាមការដឹកនាំ ដែលនាំឲ្យប្រទេសមានភាពជ្រុលនិយម។

គួរបញ្ជាក់ផងដែរថា លោក Tsai Ing-wen ទើបតែប្រកាសចូលកាន់តំណែង ជាប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ហើយលោកស្ត្រី គឺជាប្រធានាធិបតីដំបូងគេអង្អស់ របស់តៃវ៉ាន់ និងជាប្រធានាធិបតី ដែលបង្ហាញជំហខ្ពស់ ក្នុងការទាមទារឯករាជពីចិន ខណៈដែលចិនបានប្រកាសថា នឹងប្រើកម្លាំងយោធា បើសិនជាតៃវ៉ាន់ ហ៊ានប្រកាសឯករាជ្យ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង