បរទេស៖ បុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួនដោយចោទប្រកាន់ ពីបទឃាតកម្ម បន្ទាប់ពីគេបានសម្លាប់ប្រពន្ធយ៉ាងព្រៃ ផ្សៃថែមទាំងថតរូបសព បង្ហោះនៅលើ Facebook ទៀតផង ។

ហេតុការណ៍ដ៏សាហាវនេះ បានកើតឡើងនៅក្នុងរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក ដោយជនសង្ស័យមានអាយុ៣៣ឆ្នាំឈ្មោះ Derek Medina បានបាញ់ប្រពន្ធអាយុ២៧ឆ្នាំឈ្មោះ Jennifer Alfonso ដោយគេអះអាងប្រាប់ប៉ូលិសថា ខ្លួនធ្វើនេះ ដើម្បីការពារខ្លួនប៉ុណ្ណោះ ព្រោះតែប្រពន្ធញៀនថ្នាំ ហើយជាមនុស្សដែលគោរពខ្មោចព្រាយទៀតផង ដោយនៅថ្ងៃកើតហេតុ Medina និយាយថា នារីជាប្រពន្ធបានកាន់កាំបិតប្រុងចាក់គាត់ទើបគាត់ទាញ កាំភ្លើងបាញ់នាង ប្រហែល ៨គ្រាប់តបវិញ ។

ក្រោយពីសម្លាប់ប្រពន្ធរួច បុរសជាប្តីរូបនេះបានថតរូបសាកសពប្រពន្ធយកទៅបង្ហោះលើ Facebook ដោយមិនខ្លាចញ ញើតអ្វីឡើយ ។ ប៉ូលិសបានធ្វើកោសល្យវិច័យលើសាកសពនារីរងគ្រោះ ហើយនិយាយថា ជនសង្ស័យជាឃាតក សម្លាប់ប្រពន្ធដោយវា មិនមែនជារឿងការពារខ្លួនទេ ព្រោះនៅលើខ្លួនសពមានស្នាមរបួសដែលបង្កឡើងដោយប្តី ចិត្តព្រៃផ្សៃនេះ ។

ប្រសិនបើតុលាការរកឃើញការពិតមែន Medina ប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត ដោយជាប់ចោទពីបទ ឃាតកម្ម ហើយតុលាការមិនតម្រូវឲ្យធានាខ្លួននៅក្រៅឃុំឡើយ ៕

រូប៖ Derek Medina ជាមួយនឹង Jennifer Alfonso

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល