ភ្នំពេញ៖ តារាកំប្លែងល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ CTN នាយ ពែកមី បានចាយទុននាំអ្នកស្រុក ខាងភរិយាប្រមាណ៤០នាក់ ទៅដើរកម្សាន្ត នៅតំបន់ភ្នំបូកគោ និងក្រុងព្រះសីហនុ ដែលនៅក្នុងចំណោមនោះ មានអ្នកខ្លះមិនធ្លាប់បានទៅដើរកម្សាន្ត ឬស្គាល់កន្លែងនោះឡើយ ។

នេះជាលើកទី២ហើយ បន្ទាប់ពីតារាកំប្លែងល្បីឈ្មោះ នាយ ពែកមី មានឈ្មោះបោះសំឡេងល្បី ហើយបានចំណាយទុននាំ អ្នកស្រុកខាងភរិយា ប្រមាណ៤០នាក់ ទៅដើរកម្សាន្ត យ៉ាងសប្បាយរីករាយ នៅកំពង់សោម និងភ្នំបូកគោ ដែលនៅក្នុងនោះ មានអ្នកស្រុកភាគច្រើន តាំងពីតូចដល់វ័យចំណាស់ មិនដែលធ្លាប់បានទៅកំសាន្ត នៅទីកន្លែងទាំងនេះឡើយ ។

បើតាមនាយ ពែកមី បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហាកន្លងទៅថ្មីៗនេះ លោកបាននាំ អ្នកស្រុកតាយាយ ដែលមិនធ្លាប់មកលេងភ្នំបូកគោ និងកំពង់សោម ឲ្យគាត់បានស្គាល់បានសប្បាយម្តង នេះអ្នកស្រុកខាងប្រពន្ធលោក ចំណែកអ្នកស្រុកលោក លោកបាននាំទៅលេងម្តងហើយ ដោយកាលពីឆ្នាំមុន លោកបានទទួលរ៉ាប់រងការចាយវាយដំណើរកំសាន្ត សម្រាប់អ្នកភូមិដូចពេលនេះ ម្តងរួចទៅហើយ ។

តាមរយៈការបង្ហាញ សណ្តានចិត្តល្អនេះ វាជាគំរូល្អមួយ សម្រាប់អ្នកដែលមាន ជីវភាពធូរធា និងអ្នកសិល្បៈមួយចំនួន បើបានរស់នៅ ក្នុងជីវភាពធូរធាហើយ បើអាចចែករំលែក និងនាំចាស់ជរា ទៅដើរកម្សាន្ត នៅតាមបណ្តាខេត្តក៏ល្អដែរ។ តួយ៉ាងដូចជា នាយ ពែកមី បានចំណាយលុយផ្ទាល់ខ្លួន ជូនចាស់ជរា ទាំងខាងស្រុកលោក និងខាងស្រុករបស់ភរិយា នៅក្នុងស្រុកកំណើតខ្លួន ទៅដើរកម្សាន្តនៅកន្លែង ដែលពួកគាត់មិនធ្លាប់បានទៅ គឺវាជាទង្វើមួយដែលបានបុណ្យកុសលច្រើន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល