ភ្នំពេញ៖ នារីស្រស់សោភាផឹកស៊ីស្រវឹងជ្រែកស្បៃរាត្រី បើករថយន្តទំនើប BMW ទៅបុកអង្គរក្សយាមភូមិគ្រឹះនា យករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្បែរវិមានឯករាជ្យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី០២ ខែមេសានេះ។

សូមបញ្ជាក់ថា កាលពីម៉ោង ២ និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ នេះ នារីស្រស់សោភា អ៊ុង កុលហ្សានិច អាយុ២៦ឆ្នាំ រួមនិងមិត្តភក្តិ២រូបផ្សេងទៀត ដែលផឹកស៊ីស្រវឹងជោកជាំ បានបើករថយន្ត BMW ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1113 យ៉ាងលឿន តាមបណ្តោយ ផ្លូវលេខ២៦៨ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យរ៉េពេញផ្លូវ ហើយជ្រុលទៅបុកអង្គរក្ស ដែលឈរយាមនៅ ខាងមុខភូមិគ្រឹះសម្តេចនាយករដ្ឋមន្រ្តី បណ្តាលឲ្យរងរបួសធ្ងន់ ២នាក់ ក្នុងនោះមានថ្នាក់ផ្កាយ ២នាក់ ព្រមទាំង ជ្រុលទៅបុកដើមឈើបាក់អស់មួយដើម និង បន្តជ្រុលបុករះម៉ូតូចំនួន ៤គ្រឿងទៀតផង។

នារី អ៊ុង កុលហ្សានិច គឺជាអ្នករកស៊ីលក់រថយន្ត BMW ត្រូវបានសមត្ថកិច្ចចោទប្រកាន់ ៣ករណី រួមមាន បើកបរ ក្នុងស្ថានភាពស្រវឹង ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និង បង្ករបួសស្នាម៕

អាន៖ ស្ទាវស្រី-ប្រុស ស្រវឹងបើករថយន្ត BMW បុករះដើមឈើ ម៉ូតូ និងអង្គរក្ស មុខភូមិគ្រឹះ នាយករដ្ឋមន្រ្តី

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល