ព្រះសីហនុ៖ ទារកម្នាក់ អាយុប្រមាណពីរ សប្តាហ៍ ត្រូវ ឪពុក-ម្តាយ ចិត្តតិរិច្ឆាន យកទៅបោះចោល ក្នុងព្រៃអាកាស្យា ដោយគ្មានអ្វី បិទបាំង ចម្ងាយពីភូមិ ប្រមាណជាង១០០ម៉ែត្រ ត្រូវបានអ្នកដើរ ដកផ្សិត ប្រទះឃើញ ហើយក៏រើសយក មកចឹញ្ចឹម ។ ប្អូនស្រី ហ៊ួន ស្រីមុំ អាយុ៣០ឆ្នាំ ដែលជាអ្នកបានឃើញ ទារកកំសត់នេះ មុនគេ បាននិយាយទាំងក្តី ត្រេកអរថា ប្អូនស្រីជាប្រជាពលរដ្ឋ មិនជាមានទ្រព្យសម្បត្តិ ប៉ុន្មានទេ ហើយមានប្តី និងកូនស្រីម្នាក់ តែប្អូនស្រីចង់បាន កូនប្រុសម្នាក់ទៀត ។

ប្អូនស្រី ស្រីមុំ បានបន្តថា នៅយប់មុនថ្ងៃ ជួបទារកនេះ ប្តីរបស់គាត់បាន សុបិន្តឃើញមាន គេអោយដុំពេជ្រ រហូតព្រឹកឡើង ម៉ោងជាង៧ព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ ខណៈ ដែលរូបប្អូនស្រី ចេញទៅដកផ្សិត ក្នុងព្រៃអាកាស្យា ចម្ងាយពីផ្ទះជាង១០០ម៉ែត្រ ក៏បានប្រទះឃើញ ទារកម្នាក់ នៅក្នុងព្រៃដោយខ្លួនគ្មានរុំ អ្វីទាំងអស់ បានស្រែកយំខ្សាវៗ ដៃ និងជើង ញ័រចំប្រប់មើលទៅ គួរអោយអាសូរ ភ្លាមនោះ ដោយក្តីអាណិត និងចង់បានកូនប្រុស ផងនោះប្អូនស្រី ក៏បានរត់ទៅប្រាប់ប្តី និងអ្នកភូមិនឹង បានយកមកកាន់ ផ្ទះរបស់ប្អូនស្រី បន្ទាប់មកបានផ្តល់ព័ត៌មាន មកមេភូមិចៅសង្កាត់ រហូតដល់លោកស្រី អភិបាលរងខេត្ត ។

លោកស្រី ប្រាក់ ច័ន្ទសុខា អភិបាលរង ខេត្តព្រះសីហនុ ខណៈចុះពិនិត្យនៅកន្លែងកើតហេតុ បានបញ្ជាក់ដែរថា ចំពោះទារកនេះ ជាបឋមអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ សុខចិត្តប្រគល់ទៅ អោយប្តីប្រពន្ឋដែល មានប្តីឈ្មោះ ព្រាប បញ្ញាវុធ មុខរបរបុគ្គលិកស្រាបៀរអង្គរ និងប្រពន្ឋ ឈ្មោះ ហ៊ួន ស្រីមុំ ជាបណ្តោះអាសន្នសិន ហើយនៅថ្ងៃខាងមុខ ប្រសិនបើ ប្តី-ប្រពន្ឋ នេះខ្វះលទ្ឋភាព ក្នុងការចឹញ្ចឹម អាចប្រគល់ទារកនេះ មកអោយលោកស្រី ដើម្បីយកទៅថែរក្សា នៅក្នុងអង្គការ សង្គ្រោះកុមារ ម្លប់តាប៉ាង ឫមួយអាច យកទៅប្រគល់ជូន មន្ទីកិច្ចការនារីក៏បាន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល