ក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រដ៏ធំមួយរបស់សហរដ្ឋអាមេរិច IBM បាននិយាយកាលពីថ្ងៃពុធ
ថា និងទិញប្រពន្ធ័ i2 ពីក្រុមហ៊ុនផលិតកម្មវិធីកុំព្យូទ័ររបស់អង់គ្លេសដើម្បីការពារអំពើភារវ
កម្ម និងការលួចបន្លំនានា។
នៅក្នុងទីក្រុង Cambridge នៃប្រទេសអង់គ្លេសប្រពន្ធ័ i2 នេះមានបុគ្គលិកធ្វើការចំនួន ៣៥០
នាក់ និងមានអតិថិជន ច្រើនជាង ៤,៥០០នាក់នៅក្នុង១៥០ប្រទេសលើពិភពលោកដែល
អតិថិជនទាំង នោះស្ថិតនៅក្នុងផ្នែកធនាគារ, ការពារជាតិ, ការថែទាំសុខភាព, ធានារាប់រ៉ង,
ច្បាប់, សន្តិសុខសង្គម និងការចែកចាយផ្សេងៗ។
ក្រុមហ៊ុន IBM បាននិយាយថា i2 និងផ្តល់អោយអតិថិជននូវសុវត្ថិភាពនៃឯកសាររបស់ពួក
គេដែល អាចនិងមានការក្លែងបន្លំ។លោក Craig Hayman អ្នកចាត់ការទូទៅក្រុមហ៊ុនIBM បាននិយាយថា �ជោគជ័យរបស់ក្រុមហ៊ុន IBM គឺលើការបង្កើតអោយមាននូវប្រពន្ធ័ សុវត្ថិ
ភាពមួយសំរាប់ការិយាល័យធ្វើការនិងការធ្វើជំនួញ ជាមួយ និងពត៌មាន ដែលប្រកត់
ថា និងមានសុវត្ថិភាព�។
លោក Hayman បាននិយាយថា ការរួមបញ្ចូលគ្នារវាង i2 និង IBM និងជួយអោយអតិថិជន
មានភាពងាយ ស្រួលនិងមានសុវត្ថិភាពក្នុងមុខជំនួញ និងការរស់នៅប្រចាំថ្ងៃ។
លោក Robert Griffin អ្នកចាត់ការទូទៅរបស់ i2 បាននិយាយថា "ការរួមបញ្ចូលគ្នារវាង
ក្រុមហ៊ុនទាំងពីរ និងធ្វើអោយអតិថិជនចាប់អារម្មណ៍ព្រោះថាវាគឺជាកម្មវិធីដ៏ល្អមួយ
ដែលជួយអោយអតិថិជនមានភាពងាយស្រួល និងសុវត្ថិភាពដល់ឯកសារការងាររបស់
ពួកគេ"៕
ដកស្រង់ចេញពី Bangkok Post
ប្រែសំរួលដោយ វឌ្ឍនា