(ប៉េកាំង)៖ ប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិក «ធ្វើសកម្មភាព និងនិយាយស្តីអ្វីប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ទៅលើបញ្ហាសមុទ្រចិនខាងត្បូង» ព្រោះប្រទេសចិនមានអធិបតេយ្យភាពយ៉ាងពេញលេញ មិនអាចប្រកែកបានទៅលើប្រជុំកោះស្ព្រាតលី ដែលស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូង ខណៈប្រទេសអាស៊ានមួយចំនួនកន្លងមក ក៏បានអះអាងអធិបតេយ្យភាពផងដែរនោះ។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានលើកឡើងដូចខាងលើនេះនៅក្នុងបទសង្ខេបព័ត៌មានប្រចាំថ្ងៃអង្គារ បន្ទាប់ពីរដ្ឋាបាលថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញានៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ខ្លួននឹងរារាំងប្រទេសចិនឲ្យមិនលេបយកដែនដីនៅក្នុងតំបន់ដែនទឹកអន្តរជាតិរបស់សមុទ្រចិនខាងត្បូងនោះឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត រហូតដល់បានក្លាយជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តរិះគន់ខ្លាំងៗលើប្រទេសចិន ចំពោះការខាតបង់នៅក្នុងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការបាត់បង់ការងាររបស់សហរដ្ឋអាមេរិក។ មនុស្សគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់ហើយថា លោក ដូណាល់ ត្រាំ ដែលទើបតែបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិកបន្តពីលោក បារ៉ាក់ អូបាម៉ា បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកាន់ជំហរតឹងរ៉ឹង ចំពោះប្រទេសចិនជុំវិញបញ្ហាជាច្រើន ក្នុងសមុទ្រចិនខាងត្បូងក្នុងស្ថិតនៅក្នុងរបៀបវារៈរបស់រដ្ឋាភិបាលថ្មីអាមេរិកផងដែរ៕

ប្រភព ៖ CNA

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង