(ម៉ូស្គូ)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Flydubai ជើងហោះហើរ FZ981 ផ្ទុកមនុស្សចំនួន៥៩នាក់ បានធ្លាក់នៅទីក្រុង Rostov-on-Don ភាគខាងត្បូងនៃប្រទេសរុស្ស៊ី បណ្ដាលឲ្យអ្នកដំណើរ និងសហនាវិកទាំងអស់នៅលើយន្តហោះសង្ស័យស្លាប់ នេះបើយោងតាមការចេញផ្សាយរបស់ RT ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។

យន្តហោះដឹកអ្នកដំណើរ Boeing 737 របស់ក្រុមហ៊ុន Flydubai បានហោះហើរចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប និងបានធ្លាក់ខណៈពេលចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Rostov-on-Don នៅម៉ោងប្រមាណ ៦ព្រឹក (ម៉ោងក្នុងតំបន់) ប៉ុន្តែប្រហែលជាមានបញ្ហាអ្វីមួយទៀតបណ្ដាលឲ្យធ្លាក់បែបនេះ។

មន្ត្រីសង្គ្រោះបន្ទាន់របស់នៅក្នុងតំបន់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មនុស្សនៅលើយន្តហោះទាំង ៥៩នាក់ ក្នុងនោះរួមទាំងសហនាវិកផង ត្រូវបានស្លាប់៕

ប្រភព ៖ អ័រតេ/ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី