(ភ្នំពេញ)៖ ខុសប្លែកពីតារាសម្តែង-ចម្រៀងប្រុសស្រីមួយចំនួន ដែលតែយកឱកាសនៃថ្ងៃពិសេស ខួបកំណើត គម្រប់អាយុរបស់ខ្លួន រៀបចំធ្វើពិធីជប់លៀង ជួបជុំមិត្តភក្តិបងប្អូនសប្បាយរីករាយ នៅតាមភោជនីយដ្ឋាននានា តារាចម្រៀងប្រុសលោក ម៉ៅ ហាជី នាឱកាសថ្ងៃកំណើររបស់ខ្លួនថ្ងៃនេះ បានបង្វែពីការជួបជុំសប្បាយមកជា សកម្មភាពមនុស្សធម៌ តាមរយៈការចែករំលែកអាហារ ដល់ពលរដ្ឋក្រីក្រ។

អតីតបេក្ខជនធ្លាក់ នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក ម៉ៅ ហាជី បានសរសេរបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន មុននេះបន្តិចថា «ថ្ងៃនេះថ្ងៃទី០៤ ខែមេសា គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ…..។ ខ្ញុំមានបាយប្រអប់ និងទឹកបន្តិចបន្តូចចែកជូន ដល់បងប្អូនដែលត្រូវការបាយទាំងនេះ»។

លោក ម៉ៅ ហាជី បានបញ្ជាក់ថា «វាមិនឆ្អែតរហូតនោះទេ តែសង្ឃឹមថា នឹងមានបងប្អូនដែលមានទឹកចិត្តល្អ ចែកជូនបន្តទៀត។ សុំទោសមិត្តភក្តិនឹង Fan នៅភ្នំពេញផង ដែលចង់រៀបចំកម្មវិធីឲ្យតែខ្ញុំមិនបាននៅ។ អរគុណដែលតែងតែលើកទឹកចិត្តខ្ញុំរហូត…»។

តាមរយៈសកម្មភាពខាងលើនេះ គេសង្កេតឃើញមានមិត្តភក្តិ នៅក្នុងហ្វេសប៊ុកជាច្រើន បានសម្តែងអារម្មណ៍គាំទ្រ និងលើកសរសើរនូវសន្តានចិត្ត ដែលតារារូបនេះសុខចិត្ត មិនរៀបចំពិធីខួបកំណើតបែបស៊ីចុកសប្បាយរីករាយ មកធ្វើជាសកម្មភាពមនុស្សធម៌វិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង