គំរូសំបក case សម្រាប់ iPhone ថ្មីរបស់ Apple ទើបតែត្រូវបានលេចចេញពីប្រទេសចិន ដែលកាន់តែ ធ្វើឲ្យមនុស្សជាច្រើន កាន់តែជឿេជាក់ជាងមុន ស្តីពីរឿងដែល Apple នឹងមានបន្ថែមបង្ហាញណែនាំនូវ iPhablet នៅចុងឆ្នាំនេះ ។

ព័ត៌មានចចាមអារាមស្តីពីការដែល Apple នឹងបង្ហាញណែនាំ iPhone ពីរម៉ូដែល ក្នុងនោះមានមួយ ម៉ូដែលគឺជា phablet 5,5 inch ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែប្រាកដឡើងៗ។

សំបក Case សម្រាប់ iPhone អេក្រង់ធំ ត្រូវបានលេចចេញចចាមអារាម (រូបភាព៖ Nowhereelse)

ថ្មីៗនេះ រូបភាពសំបក case សម្រាប់គំរូ iPhone អេក្រង់ធំដែលនិយាយាខាងលើពីក្រុមហ៊ុនផលិតចិន Elam ត្រូវបានគេហទំព័រ NoWehereElse បង្ហោះឡើងលើអ៊ីនធឺណេត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺការរចនាម៉ូតរបស់គំរូ case នេះ គឺចៃដន្យដូចទៅនឹងព័ត៌មានចចាមអារាមមួយចំនួន ដែលបានលេច ចេញកាលពីថ្ងៃទី ១០ ខែមេសា នៅលើ Apple Insider។

នេះគឺជារូបភាព Concept គំរូ iPhone អេក្រង់ធំ ដែលគូសព្រាងតាមទម្រង់នៃ Case និយាយខាងលើ

ពាំនាំសំដីពីអ្នកវិភាគ Ming-chi Kuo, Apple Insider បានឲ្យដឹងថាគំរូ iPhone អេក្រង់ 5,5 inch របស់ Apple នឹងមានកំរិតរីសូលុយហ្សិន Full HD (1.920 x 1.080 pixel), កំរិតដង់ស៊ីតេ 401 ppi។ ក្នុងនោះ iPhone 6 ត្រូវបានគេឲ្យដឹងថាមានអេក្រង់ 4,7 inch ហើយនៅតែប្រើប្រាស់អេក្រង់កំរិតរីសូលុយហ្សិន ទាបគឺ 1.334 x 750 pixel ។

តាមប្រភពព័ត៌មានដដែល Apple នឹងបន្ថយផ្នែកស៊ុមព័ទ្ធអេក្រង់ឲ្យស្តើងជាងមុនដល់ iPhone ពី ១០% ទៅ ២០%។ កំរិតស្តើងរបស់ស្មាតហ្វូន ក៏នឹងត្រូវបានបន្ថយចុះនៅសល់តែចន្លោះពី 6,5 ដល់ 7 mm ប៉ុណ្ណោះ (iPhone 5S កំពុងមានកម្រាស់ 7,6 mm)។ ក្រៅពីនេះ ប៊ូតុង Power របស់ស្មាតហ្វូន ក៏នឹង ប្តូរទៅដាក់នៅផ្នែកចំហៀងវិញ ដើម្បីជួយឲ្យអ្នកប្រើប្រាស់ ងាយស្រួលប្រើវាជាងមុន ដោយដៃតែ ម្ខាង៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing