ភ្នំពេញ៖ កញ្ញា លាង សុផាឡែន ជាតារាចម្រៀងស្រីជើងចាស់ តែម្នាក់គត់ ក្នុងផលិតកម្ម ភ្លេងរីខត ព្រោះក្នុងផលិតកម្មនេះ អ្វីៗក៏ថ្មីទាំងអស់។

វត្តមានរូបនាង ក្នុងផលិតកម្មថ្មីនេះ គិតទៅមានរយៈកាល ជាងមួយឆ្នាំទៅហើយ ពេលបើកវត្តមានដំបូង នាងមានបទចម្រៀងមួយវ៉ុលម្នាក់ឯង ប៉ុន្តែយុទ្ធនាការនេះ ពុំជោគជ័យសម្រាប់នាងទេ គឺកាន់តែបាត់មុខបាត់មាត់ ដោយសារតែខ្វះការជំរុញបន្ថែម ។ ផ្ទុយពីតារាចម្រៀងស្រីផ្សេង ដែលមានអ្នកជំរុញបន្ថែម ឆាប់បានល្បីលឿន ទោះសំឡេងមានកម្រិតទាប ជាងនាង ក៏ដោយ ។

ប្រភពព័ត៌មាន ពីមនុស្សជិតដិតបំផុតនឹង លាង សុផាឡែន បានខ្សឹបប្រាប់ LookingTODAY ថា លាង សុផាឡែន ហាក់សោកស្ដាយយ៉ាងខ្លាំង ក្រោយពេលនាងឈានជើង ចូលផលិតកម្ម ភ្លេងរីខត ព្រោះពេលឈប់ពីផលិតកម្ម ប៊ិកមែន ដំបូង មានផលិតកម្មពីរទាក់ទងនាង គឺសាន់ដេ និងភ្លេងរីខត ដោយខ្វះតែមួយថ្ងៃ ដល់ថ្ងៃសាន់ដេ ហៅទៅចុះកុងត្រា នាងបែរជារើសយក ផលិតកម្មភ្លេងរីខត ជាសាខារបស់ផលិតកម្ម ហង្សមាស ដែលជាទ្រនំធំ អាចផ្ញើក្ដីសង្ឃឹម លើអាជីពចម្រៀង ដែលស្រឡាញ់ស្មើជីវិតបាន ។ អ្វីៗមិនដូច លាង សុផាឡែន រំពឹងនោះទេ ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែស្ងប់ស្ងាត់ ប្រៀបបាននឹងចោរលួចសេះ ។

ប្រភពដដែលបាននិយាយថា នាងមិនអាក់អន់ចិត្តអ្វីខ្លាំងទេ តែគួរមានការយកចិត្តទុកដាក់ សម្រាប់នាងខ្លះ ព្រោះបទចម្រៀងមិនសូវខ្លាំងហើយ ចំណែកឯតារាសម្ដែងវិញ ក៏សុទ្ធតែថ្មីៗទៀត កាន់តែរុញនាងទំលាក់ទឹក ដោយប្រយោល ។ បើប្រៀបធៀប លាង សុផាឡែន ជាមួយតារាចម្រៀងថ្មី នាង លីនដា ហាក់ខុសគ្នាដាច់ស្រឡះ ព្រោះ លីនដា ជាតារាចម្រៀងថ្មី តែអាចសាងកេរ្តិ៍ឈ្មោះល្បីល្បាញ លឿនដូចផ្លេកបន្ទោរ តាមរយៈការលើកស្ទួយ របស់ផលិតកម្ម សាន់ដេ។

បើសិនជា លាង សុផាឡែន ឈានជើងចូល សាន់ដេ តាំងពីមុនមក ក៏មិនមែនល្បី ដូចសព្វថ្ងៃដែរ ប្រហែលជាអាចល្បីជាងនេះព្រោះមានលោក ឆាយ វីរៈយុទ្ធជាដៃគូចាស់ស្រាប់ មិនពិបាកក្នុងការស្ដារ មុខមាត់ឡើងវិញទេ ។ ទោះជាយ៉ាងណា លាង សុផាឡែន នៅតែព្យាយាម ពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងទ្រនំដ៏ថ្មីស្រឡាងនេះ។ ពិសេសថ្មីៗនេះ លាង សុផាឡែន បានបង្កើតក្រុមរាំបូករួមជាមួយក្បាច់រាំថ្មី មិនអាចបណ្ដែតបណ្ដោយ ទៅតាមព្រេងវាសនាបានទេ ។ ការព្យាយាមរបស់នាង នៅមានកម្រិត មិនទាន់ឈានដល់កំពូលតារាចម្រៀងល្បីៗ ខ្លាំងនៅឡើយទេ ។

ជុំវិញបញ្ហាការអាក់អន់ស្រពន់ចិត្ត សំណាក់តារាចម្រៀង លាង សុផាឡែន នៅពេលនេះ LookingTODAY នៅមិនទាន់អាចទាក់ទងទៅ កញ្ញា លាង សុផាឡែន ដើម្បីបកស្រាយបំភ្លឺបានឡើយ នៅរសៀលនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល