ភ្នំពេញ៖ យុវជនម្នាក់ត្រូវបាន ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ជួយសង្គ្រោះនឹងដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរងការវាយដំ កាប់ចាក់ដោយដាវ និងអាវុធមុខស្រួចរបស់ ក្រុមក្មេងស្ទាវ២៨នាក់ នៅមុខឃ្លាំង ស៊ី ហ៊ូហ៊ុយ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ម៉ោង២១៖៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា ហិង្សាដ៏កម្រោលនេះ កើតឡើងដោយសារ ការទាស់សម្តីគ្នានៅកន្លែងផឹកសីុ ក្រោយមកក្រុមក្មេងស្ទាវ មានគ្នា២៨នាក់នេះ បានចាប់ជនរងគ្រោះ រ៉េតថន ភេទប្រុស អាយុ២៤ឆ្នាំ ហើយបានធ្វើអូសជនរងគ្រោះ មកដល់មុខឃ្លាំងយីហោ" ស៊ី ហ៊ូហ៊ុយ "ហើយបានព្រួតគ្នាវាយ កាប់ចាក់ជនរងគ្រោះ ដោយដាវសាំម៉ូរ៉ៃ និងចាក់ដោយ ដែកមុខស្រួច (ដែកឆាប) បណ្តាលរងរបួសយ៉ាងធ្ងន់ធ្ងរ ស្ទើរចង់ស្លាប់។

សាក្សីបានបន្តទៀតថា ភ្លាមនោះ ជនរងគ្រោះត្រូវបាន អ្នកជិតខាងនិងសមត្ថកិច្ច ជួយសង្គ្រោះដឹកជញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយមកកងកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានី និងខណ្ឌមានជ័យរួមនិង កងកម្លាំងនគរបាលខណ្ឌសង្កាត់ រួមនិងប្រជាការពារសង្កាត់ និងភូមិទ្រា៤សហការ ចាប់ក្រុមជនល្មើស នៅក្នុងឃ្លាំងនោះបានចំនួន ប្រមាណ២៨នាក់ហើយ បានបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នពេញ ដើម្បីសាកសួរចម្លើយ និងវែកមុខជនប្រព្រឹត្តបទល្មើស ព្រហ្មបទមនុស្សឃាតដោយចេតនា។

សូមបញ្ជាក់ថា ឃ្លាំង "ស៊ីហ៊ូហ៊ុយ" នេះនាំចូលសាច់មាន់ និងគ្រឿងក្នុងមាន់ ពីថៃតាមច្រកចាំ យាមខេត្តកោះកុង មកចែកចាយលើទីផ្សារនៅ ភ្នំពេញនិងតាមខេត្ត ដែលចាប់ហាមឃាត់ មិនឲ្យនាំចូល។ ឃ្លាំងនេះក៏បាននាំទំនិញគេចពន្ធ ចូលផងដែរ។ប្រជាពលរដ្ឋដែលរស់នៅ ក្បែរខាងឃ្លាំងនេះ អំពាវនាវដល់សមត្ថកិច្ច ខណ្ឌនិងក្រុងភ្នំពេញ ឲ្យបិទការធ្វើឃ្លាំងនេះទាំងស្រុង ដើម្បីបង្ការកុំមានភាពស្អុយ កាកសំណល់សល់បោះចោល មានដង្កូវស្អុយប៉ះពាល់សុខភាព និងបង្កសំឡេងឡាន ដឹកចេញចូល រំខានដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរជិតខាងនោះ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល