ម្ដាយរបស់និស្សិតស្រីដែលត្រូវបានគេចាប់រំលោភនៅលើរថយន្ដក្រុង កាលពីខែមុន យល់
ថា ជនល្មើសទាំង ៦នាក់នាក់ដែលបានចូលរួមចាប់រំលោភកូនស្រីរបស់គាត់ គឺសមនឹងត្រូវ
កាត់ទោសប្រហារជីវិត។

មកដល់ពេលនេះ សាធារណជន ឥណ្ឌា នៅតែមានការយកចិត្តទុកដាក់ និងតាមដានបញ្ហា
ទាក់ទឹននឹងរឿងរំលោភនិស្សិតស្រីម្នាក់ អាយុ ២៣ឆ្នាំ រហូតដល់បាត់បង់ជីវិត កាលពីខែធ្នូ ឆ្នាំ
២០១២ នៅក្រុង New Delhi ។ បុរសទាំង ៥នាក់ ដែលត្រូវបានចោទប្រកាន់ថា បានចូលរួម
ចាប់រំលោភនិស្សិតស្រីនោះ ត្រូវបាននាំខ្លួនឡើងតុលាការ កាលពីថ្ងៃទី ៧មករា កន្លងទៅ។
ប្រសិនតុលាការសម្រេចថា ពួកគេមានទោស នោះពួកគេនឹងត្រូវប្រហារជីវិត។ ចំណែកជន
ជាប់ចោទម្នាក់ដែលមានអាយុ ១៧ឆ្នាំ នឹងត្រូវបាននាំខ្លួនឡើងតុលាការមួយសម្រាប់ជនជាប់
ចោទក្រោមអាយុ ១៨ឆ្នាំ ដូច្នេះ បុរសនេះប្រហែលជានឹងមិនត្រូវបានកាត់ទោសប្រហារជីវិត
នោះទេ។

ក្រុមបាតុករ ប្រឆាំងនឹងករណីរំលោភនិស្សិតស្រី នៅលើរថយន្ដក្រុង នៅឥណ្ឌា

នៅក្នុងការបញ្ចេញយោបល់ជាលើកដំបូង បន្ទាប់ពីកូនស្រីរបស់គាត់ ត្រូវបានគេចាប់រំលោភ
អ្នកម្ដាយរបស់នារីរងគ្រោះថ្លែងប្រាប់ទំព័រ The Times of India ថា ជនជាប់ចោទទាំងអស់ បូក
រួមទាំងបុរសម្នាក់ដែលមានអាយុ ១៧ឆ្នាំ សុទ្ធតែសមនឹងត្រូវប្រហារជីវិត។ អ្នកស្រីដែលជា
ម្ដាយរបស់នារីរងគ្រោះនិយាយថា នៅមុនពេលស្លាប់ កូនស្រីគាត់បានប្រាប់ថា បុរសដែលមាន
អាយុ ១៧នោះ គឺជាជនដែលប្រព្រឹតអំពើរំលោភមកលើរូបនាងយ៉ាងសាហាវបំផុត។

អ្នកស្រីស្លែងថា ៖ "ពេលនេះ ប្រការដែលធ្វើឱ្យយើងខ្ញុំបានធូរស្រាលចិត្តបន្ដិច គឺក្រុមជនល្មើស
ត្រូវបានដាក់ទោស។ ពួកគេទាំងអស់សមនឹងទទួលទោសប្រហារជីវិត"។

យ៉ាងនេះក្ដី តាមច្បាប់របស់ ឥណ្ឌា ជនល្មើសដែលមានអាយុក្រោម ១៨ឆ្នាំ នឹងមិនត្រូវបាន
កាត់ទោសប្រហារជីវិតនោះទេ។ ប៉ុន្ដែ ក្រុមសង្គមស៊ីវិលមួយចំនួនបានអំពាវនាវ ឱ្យរដ្ឋាភិបាល
ពិនិត្យ និងកែច្បាប់នេះឡើងវិញ ដើម្បីបើកផ្លូវឱ្យជនល្មើសក្រោមអាយុ ១៨ ដែលគួរស្លាប់ ត្រូវ
ទទួលទោសប្រហារជីវិត៕

ដោយ ៖ សីហា
ប្រភព ៖ VE