ភ្នំពេញ៖ រឿងរ៉ាវស្នេហា រវាងអ្នកមេម៉ាយ ចាយសម្រស់ ចន ច័ន្ទលក្ខិណា និងគូស្នេហ៍បុរសសង្ហា លោក ហេង ឡុង កំពុងតែក្លាយជា ប្រធានបទក្តៅគគុក ធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជាច្រើន កំពុងតែទន្ទឹងរង់ចាំអ៊ុតមើល ថា តើពេលណាគូស្នេហ៍មួយនេះ ដឹកដៃគ្នាចូលរោងការ ទាំងដែលកាលពីពេលថ្មីៗនេះ មានព័ត៌មានលេចឮថា ពួក គេទាំងពីរនាក់ បានដឹកដៃគ្នា ទៅរកព្រះសង្ឃ ដើម្បីមើលពេលារៀបការ ។

អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែមានមន្ទិលសង្ស័យ កាន់តែខ្លាំងថា នៅក្នុងពេលឆាប់ៗនេះ គូស្នេហ៍ដែលជាពោះម៉ា យមួយភ្លើងដូចគ្នានេះ អាចនឹងដឹកដៃគ្នាចូលរោងការ នៅក្នុងពេលឆាប់ៗនេះហើយ ព្រោះថា ថ្មីៗនេះ ពួកគេទាំងពីរបានទម្លាយរូបថត គ្រងឈុតកូនក្រមុំ កូនកំលោះ យ៉ាងស្រស់សង្ហា បង្ហោះពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើឲ្យអ្នកដែលបានឃើញ រូបថតនោះហើយ មានការភ្ញាក់ផ្អើលខ្លាំង។ កាលពីពេលថ្មីៗ អ្នកនាងបានចេញមុខ អះអាងថា ប្រហែលជាកន្លះឆ្នាំទៀត ទើបនាងរៀបចំពិធីភ្ជាប់ពាក្យ ហើយ២ឆ្នាំក្រោយ ទើបសម្រេចចិត្ត ចូលរោងការ ប៉ុន្តែដឹងអីស្រាប់ តែមានរូបថតបែបនេះបង្ហោះ ព្រោងព្រាត ជាសាធារណៈទៅវិញ ។

បើតាមសារខ្លីមួយ ដែលតារាសម្តែងចាស់វស្សា អ្នកនាង ចន ច័ន្ទលក្ខិណា បង្ហោះនៅលើ Facebook បានសរសេរថា «ខ្ញុំសូមជំរាបជូនមិត្តភក្តិ ទាំងអស់ ឲ្យបានជ្រាបថា រូបនេះមិនមែនជារ៉ូបសម្រាប់ អាពាហ៍ពិពាហ៍របស់ពួកយើងទេ គឺជារូបថតសម្រាប់ អនុស្សាវរីយ៍ របស់ពួកយើង ដែលបានថតសម្រាប់សម្អាងការ ប៉ារ៉ាឌី ដែលហាងកាត់ដេរ និង ទស្សនាវដីម៉ូដ សម្លៀកបំពាក់ ប៉ារ៉ាឌី និង ប្រារព្ធពិធីខួបអនុស្សាវរីយ៍៩ឆ្នាំ នៅពេលដ៏ខ្លីខាងមុខនេះ..»។

ទាក់ទងនឹងដំណឹងរៀបការ របស់តារាមួយដួងនេះ នាពេលកន្លងមក នាងធ្លាប់បង្ហើបប្រាប់គេហទំព័រ LookingTODAY ថា រឿងរៀបការ អ្នកនាងនិងគូស្នេហ៍ សម្រេចចិត្តពន្យាពេល២ឆ្នាំ ទើបគិត ព្រោះចង់ទុកពេលសម្រាប់ ពង្រឹងមុខរបរ ពង្រឹងជីវិតគូស្នេហ៍ ឲ្យកាន់តែរឹងមាំ។ ម្យ៉ាងទៀត អ្នកនាងក៏ចង់ទុកពេលសន្សំលុយ និងធ្វើផ្ទះអាពាហ៍ពិពាហ៍ឲ្យរួចរាល់ ជាមុនសិន ដោយបច្ចុប្បន្ននេះ គូស្នេហ៍អ្នកនាងកំពុងតែ សាងសង់ផ្ទះវីឡាមួយ នៅក្នុងបុរីអង្គរភ្នំពេញ នៅម្តុំខាមកូស៊ីធី ដោយពេលនេះផ្ទះ បានសាងរួច៦០ទៅ៧០ភាគរយហើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល