ព័ត៌មានអន្តរជាតិ ៖ ផ្នូរ ច្រើនជាង ៣០ កន្លែង ត្រូវបានគេប្រទះឃើញ នៅទីតាំងបោះជុំរុំ ព្រៃជ្រៅដែល គេបោះបង់ចោល ភាគខាងត្បូង ប្រទេសថៃ ខណៈទីតាំងនេះផ្ទាល់ ជា ទូទៅ មាន សកម្មភាពរត់ពន្ធ មនុស្សខុសច្បាប់ ។

ប្រភពពីសារព័ត៌មាន ទំព័រ ប៊ីប៊ីស៊ី អោយដឹងថា ៖ មន្រ្តីប៉ូលីសប្រទេសថៃក៏បានប្រទះឃើញបុរសម្នាក់ ដេកឈឺ មានសភាពទ្រុឌទ្រោមខ្លាំង និង រកឃើញសាកសពផ្សេងទៀត មានវត្តមាន នៅក្បែរផ្នូរទាំង នោះ ។ សាកសពមួយចំនួន ត្រូវបានក្រុមការងារ ជីកគាស់ កកាយ យកចេញពីបណ្តាផ្នូរ ក្នុងព្រៃជ្រៅ ទាំងនោះ ខណៈ ពុំទាន់ជាក់ច្បាស់នៅឡើយទេ ថាតើពួកគេគឺជាអ្នកណាអោយប្រាកដនិងស្លាប់យ៉ាង ដូចម្តេច ប៉ុន្តែ ជាជំហានដំបូង មន្រ្តីប៉ូលីសថៃ មានជំនឿជាក់អោយដឹងថា ទំនង ជា សាកសព បណ្តា ជនអន្តោប្រវេសន៍ ពីប្រទេស មីយ៉ាន់ម៉ា និង បង់ក្លាដេស

បោះបង់ចោល

អ្នកនាំពាក្យអោយស្នងការប៉ូលីសជាតិ លោក Prawut Thawornsiri ផ្តល់ ជា កិច្ចសម្ភាសន៍ ដល់សារ ព័ត៌មាន AFP អោយដឹងថា ៖ ពួកយើងបាន រក ឃើញ ផ្នូរ ដល់ទៅ ៣២ ផ្នូរ ក្នុង នោះ មានសាកសព មនុស្សម្នាក់ឬច្រើននាក់ នៅក្នុងផ្នូរទាំងនោះ ហើយពួកយើងត្រូវតែបន្តការអត់ធ្មត់ និងរង់ចាំមើល ការ តាមដាននិងស៊ើបអង្កេតជាមុនសិន ។ លោក បន្ត អោយមានការលើកឡើង ប្រកបដោយជំនឿជាក់ អោយដឹងថា ៖ ឈ្មួញរត់ពន្ធ មនុស្សខុសច្បាប់ ទំនងជា បោះបង់ចោល នូវជនអន្តោប្រវេសន៍ណាមួយ ដែលឈឺ កាលពី ២ ថ្ងៃកន្លងទៅនេះ អំឡុងពេល ដែល ពួកគេ ធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ដែន ពី ថៃ ទៅកាន់ម៉ាឡេស៊ី ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី