ថៃ៖ មនុស្សយន្ត FC ផលិតមកពីសាកលវិទ្យាល័យ King Mongkut វិទ្យាសាស្រ្ត Thonburi
បានក្លាយជាអ្នកឈ្នះ ពានរង្វន់បាល់ទាត់មនុស្សយន្ត Thailand Humanoid ហើយ ពានរង្វន់
នេះ គឺមានទឹកប្រាក់ចំនួន២០០,០០០បាត។

ចំណែកឯក្រុមមនុស្សយន្ត Thanyaburi Tonkla មកពីសាកលវិទ្យា Rajamangala វិទ្យាសាស្រ្ត
Thanyaburi បានឈរក្នុងចំណាត់លេខពីរ និងទទួលបានរង្វន់ចំនួន ១០០,០០០បាត។

ការប្រកួតបាល់ទាត់មនុស្សយន្ត ដណ្តើមពានរង្វន់ Thailand Humanoid ក្នុងឆ្នាំ ២០១២ នេះ
ត្រូវបានរៀបចំឡើងរួមគ្នាដោយ Seagate Technology ក្នុងប្រទេសថៃ។

អ្នកតំណាងប្រទេសថៃម្នាក់ បានឲ្យដឹងថា នឹងមានការប្រកួតបាល់ទាត់មនុស្សយន្តដណ្តើម
ពានរង្វន់ នៅក្នុងឆ្នាំ២០១៣ នៅ Osaka ប្រទេសជប៉ុន។ សូមបញ្ជាក់ថា នេះគឺជាវិទ្យាសាស្រ្ត
ដ៏ថ្មីមួយ របស់ប្រទេសថៃ ក្នុងការផលិតមនុស្សយន្តឲ្យចូលរួមប្រកួតបាល់ទាត់ដណ្តើមពាន
រង្វន់៕

សូមទស្សនាវីដេអូ ខាងក្រោម!!!

<object width="467" height="300" data="http://www.youtube.com/v/6gs_6Ir_jvg&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/6gs_6Ir_jvg&rel=1" /></object>

ដោយ៖ វណ្ណៈ
ប្រភព៖ bangkokpost