កិច្ចប្រជុំកំពូលនៃបណ្ដាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងទើបលេចធ្លោ (G20) ត្រូវបាន
រៀបចំធ្វើឡើងកាលពីម្សិលមិញ នៅឯតំបន់ Los Cabos របស់ Mexico ជាមួយនឹងរបៀបវារៈ
ចម្បងគឺវិបត្តិបំណុលនៅអ៊ឺរ៉ុប និងដំណោះស្រាយដើម្បីជម្រុញការរីកចម្រើនសេដ្ឋកិច្ចនៅទូទាំង
ពិភពលោក។

នៅក្នុងថ្ងៃដំបូងនៃកិច្ចប្រជុំ ក្រុមមេដឹកនាំពិពលោកបានជម្រុញអោយអ៊ឺរ៉ុបអនុវត្តរាល់មធ្យោបាយ
ចាំបាច់ដើម្បីឆ្លងកាត់វបត្ដិបំណុលក្នុងតំបន់ប្រើប្រាស់ប្រាក់រួមអ៊ឺរ៉ុប (eurozone)។

អគ្គនាយកធនាគារពិភពលោក (WB) លោក Robert Zoellick ថ្លែងថា ៖ "យើងកំពុងរង់ចាំអ៊ឺរ៉ុប
ដែលនិយាយថានឹងពិនិត្យមើល តើពួកគេនឹងមើលអ្វី?"។

ខណៈនោះដែរ លោក Jose Angel Gurria អគ្គលេខារបស់អង្គការសហការណ៍ និងអាភិវឌ្ឍ
សេដ្ឋកិច្ច (OECD) យល់ឃើញថា វិបត្តិបំណុលគឺជា ហនិភ័យយ៉ាងធំសម្រាប់សេដ្ឋកិច្ចរបស់
ពិភលោក។

ចំណែកអ្នកដឹកនាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) Pascal Lamy បានព្រមានអំពីការ
គម្រាមជាប្រព័ន្ធដែលកើតឡើងដោយសារវិបត្តិ eurozone។

នាយករដ្ឋមន្ដ្រីកាណាដា Stephen Harper បានអំពាវនាវក្រុមមេដឹកនាំ eurozone អោយអនុវត្ត
រាល់ការកែលំអដែលមានលក្ខណៈជាប្រព័ន្ធដើម្បីដោះស្រាយវិបត្តិបំណុលនេះ។

ប៉ុន្ដែ ប្រធានគណកម្មការអ៊ឺរ៉ុប Jose Manuel Barroso បានបង្ហាញការការពារយ៉ាងខ្លាំងក្លាយ
ចំពោះវិធិសាស្ដ្រដែល EU បាន និងកំពុងប្រើប្រាស់ដើម្បីដោះស្រាយវិបត្តិនេះ។ លោក Jose
Manuel Barroso ថ្លែងថា ៖ "មិនមែនមានតែអ៊ឺរ៉ុបនោះទេ ដែលប្រឈមនឹងវិបត្តិនេះ ប៉ុន្ដែវាជា
បញ្ហារួមរបស់ពិភពលោក"។

ក្រុមអ្នកជំនាញការបានអោយដឹងថា ខណៈដែលអ៊ឺរ៉ុបជាប្រភពគម្រាមដ៏ជាក់ស្ដែងមួយ បណ្ដា
ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន និងកំពុងរីកចម្រើនក៏មានបញ្ហា ក្នុងនោះមានអាមេរិក និង
ចិនផងដែរ។ រីឯសេដ្ឋកិច្ចរបស់ឥណ្ឌាកំពុងធ្លាក់ចុះនោះគក៏ជាបញ្ហាដែល G20 កំពុងព្រួយបារម្ភ។

កិច្ចប្រជុំ G20 លើកទី ៧ ដែលបានចាប់ផ្ដើមពីថ្ងៃទី ១៨ ដល់ ១៩មិថុនា ឆ្នាំ ២០១២ បានអំពានាវ
អោយមានគម្រោងសហការណ៍ទូទាំងពិភពលោក ដើម្បីជម្រុញអោយសេដ្ឋកិច្ចបានរីកចម្រើន
និងបង្កើតការងារអោយបានច្រើនជាងមុន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP, BBC